• 2019-06-26 03:04:05
  • ស្ទីលតារា

បាត់​មុខ​យូរ លេច​មុខ​វិញ ឡុវ ថាវរី លេច​ធ្លោ​ជាមួយ​រ៉ូប​សាមញ្ញ​បញ្ចេញ​សម្រស់​ដើម​ទ្រូង

  • 2019-06-26 03:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ឡុង ថាវរី ដែល​ជា​សម្ដែង​មួយ​រូប​បាន​បាត់​មុខ​ឈឹង​ប្រមាណ​២​ឆ្នាំ ដោយ​ទើប​តែ​លេច​មុខ​សប្ដាហ៍​មុន ក្នុង​កម្មវិធី​ជប់លៀង​អាពាហ៍ពិពាហ៍​របស់​រៀម​ច្បង​ក្នុង​សិល្បៈ អ៊ុន លីហ្សា ជាមួយ​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ធៀប​នឹង​ពេល​មុន។

នៅ​ក្នុង​រាត្រី​នោះ ថាវរី បាន​គ្រង​រ៉ូប​ពណ៌​ស​លាយ​ខៀវ​ស្រាល​មួយ​ឈុត ដែល​មើល​ទៅ​បាន​លើក​សម្រស់​នាង​មួយ​កម្រិត ស្រប​ពេល​រូប​រាង​ក៏​មាន​សភាព​ស្គម​តូច​ជាង​មុន ពិសេស​ឈុត​នេះ បាន​បង្ហាញ​ពី​សម្រស់​ដើម​ទ្រូង​ដ៏​ស្អាត​របស់​នាង ដែល​មើល​ទៅ​ធ្វើ​ឲ្យ​នាង​កាន់​តែ​ទាក់​ទាញ​មួយ​កម្រិត​ទៀត។

បញ្ហា​នេះ សាមី​ខ្លួន​បាន​ទទួល​ស្គាល់​ចំពោះ​អ្វី​ដែល​ឃើញ​ខុស​ប្លែក​អំពី​រូប​រាង​នាង ពិសេស​ភាព​ទាក់​ទាញ​តាម​រយៈ​រ៉ូប​ពណ៌​ស្រាល​សម​នឹង​សាច់​ស​ខ្ចី​នោះ។ សាមី​ខ្លួន​ប្រាប់​ថា នេះ​គឺ​ជា​ការ​ច្នៃ​ម៉ូដ​ដោយ​ខ្លួន​នាង​ផ្ទាល់ ដោយ​ក្នុង​នោះ ចំណាយ​ដើម​ទុន​ត្រឹម​តែ​ជាង ២០០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ យ៉ាង​ណា នាង​ខ្លួន​ឯង​ពិត​ជា​ពេញ​ចិត្ត​រ៉ូប​មួយ​ឈុត​នេះ​ណាស់ ព្រោះ​សម​នឹង​ដង​ខ្លួន​របស់​នាង និង​មិន​សិចស៊ី​ពេក។

ក្រៅ​ពី​លេច​ធ្លោ​ជាមួយ​ម៉ូដ​រ៉ូប​សាមញ្ញ ឡុង ថាវរី ក៏​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ថា បាន​ប្រែប្រួល​រូបរាង មើល​ទៅ​សាក​សម​ធៀប​នឹង​កាល​ពី​ពេល​មុន។ តារា​សម្ដែង​រូប​នេះ បញ្ជាក់​ថា ជា​ការ​ពិត នាង​បាន​ស្រក​គីឡូ​​ជិត ១០​គីឡូ ទើប​ធ្វើ​ឲ្យ​នាង​មើល​ទៅ​រាង​តូច​ច្រឡឹង ពេញ​ភ្នែក​ជាង​ពី​ពេល​មុន។ បញ្ហា​នេះ កញ្ញា បាន​បញ្ជាក់​ទៀត​ថា មិន​មែន​មក​ពី​នាង​មាន​ជំងឺ​អ្វី​ទេ ប៉ុន្តែ​គឺ​នាង​បាន​ព្យាយាម​សម្រក​ដោយ​ខ្លួន​ឯង។

ឡុង ថាវរី ប្រាប់​ថា កាល​ពី​នៅ​ប្រឡូក​សិល្បៈ នាង​មាន​ទម្ងន់​ខ្លួន​៥២ គីឡូ ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នាង​ស្រក​មក​នៅ​ត្រឹម ៤៥ គីឡូ​ប៉ុណ្ណោះ។ "ចាស...មើល​ទៅ​រាង​សម​ជាង​មុន ព្រោះ​ខ្ញុំ​បាន​ស្រក​គីឡូ ពី​មុន ៥២ ឥឡូវ​ខ្ទង់​តែ ៤៥ គីឡូ​អី​ទេ និយាយ​ទៅ​ខ្ញុំ​ព្យាយាម​សម្រក ដោយ​តប​អាហារ និង​ព្យាយាម​ញុំា​ផ្លែ​ឈឺ​ឲ្យ​បាន​ច្រើន​ពិសេស​ពេល​ល្ងាច!”។

កញ្ញា ឡុង ថាវរី គឺ​ជា​អតីត​ជយលាភី​លេខ​៣ ក្នុង​ការ​ប្រឡង​បវរកញ្ញា Miss Nikkon។ នាង​បាន​ចូល​សិល្បៈ​អំឡុង​ឆ្នាំ ២០១៤ និង​បាន​ផ្អាក​ពី​សិល្បៈ​ទៅ​វិញ អំឡុង​ឆ្នាំ ២០១៧នេះ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ នាង​បាន​ចូល​សម្ដែង​ក្នុង​ស្ប៉ត​ពាណិជ្ជកម្ម និង​ខ្សែ​រឿង​ជា​ច្រើន។ រឿង​ដែល​គួរ​ចាប់​អារម្មណ៍​នោះ គឺ​រឿង "2 Brother" របស់​នាយ ពែកមី ដែល​តាម​រយៈ​រឿង​នេះ ល្បី​ថា ថាវរី មាន​ទំនាក់ទំនង​ពិសេស​ជាមួយ ពែកមី ទើប​ទទួល​តំណែង​តួឯក​ក្នុង​សាច់​រឿង។

ស្នាដៃ​ផ្សេង​ទៀត​របស់ ថាវរី មាន​រឿង “រាជនី" និង​រឿង "កូន​ប្រសាឡឺកឺ" ជា​ដើម។ ក្រោយ​ផ្អាក​ពី​សិល្បៈ​អស់​រយៈ​ពេល​ប្រមាណ​ជាង ១​ឆ្នាំ តារា​ស្រី​មាន​ទម្រង់​មុខ​មូល ចង្កា​ស្រួច​រូប​នេះ បញ្ជាក់​ថា នាង​អាច​នឹង​វិល​មក​សិល្បៈ​ឆាប់​ៗ ក្រោយ​ពី​មាន​ផលិតកម្ម​មួយ​ចំនួន បាន​ព្យាយាម​ទាក់​ទង​នាង៕

អាន៖ ផ្ទុះ​ទៀត​បាត់! ប៊ុត សីហា ទើប​ចេញ​វីដេអូ​ចម្រៀងថ្មី​ទៀត​ហើយ អ្នក​គាំទ្រ​ពោល​សរសើរ​មិន​ដាច់

អាន៖ មក​មើល ម៉ូដ​រ៉ូប​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​តារា​ស្រី​ល្បី​ៗ​

អាន៖ មង្គលការ អ៊ុន អាលីហ្សា យប់​មិញ តារា​ល្បី​ៗ​ត្រៀបត្រាណាស់

អត្ថបទ៖ ទារិកា

មតិយោបល់