• 2019-06-26 04:06:26
  • ភាពយន្ត

រឿង​ខ្នាត​ខ្លី​មួយ បាន​សង្កត់​ធ្ងន់​ថា មនុស្ស​គ្រប់​គ្នា ត្រូវ​ការ​ការ​ផ្ដល់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក

  • 2019-06-26 04:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្ងៃ​នេះ មាន​ការ​ចែក​រំលែក​បន្ត​គ្នា​បន្ត​បន្ទាប់​អំពី​ខ្សែ​រឿង​ខ្នាត​ខ្លី​មួយ ដែល​ផលិត​ដោយ Agency ក្នុង​ស្រុក​មួយ​ឈ្មោះ​ថា “MSA” មាន​ចំណង​ជើង​ថា "ឱកាស"។ ចំណង​ជើង​ខ្លី ប៉ុន្តែ​អត្ថន័យ វែង​អន្លាយ និង​ទូលំទូលាយ ព្រម​ទាំង​សំខាន់​គ្រប់​សម័យ​កាល​ថែម​ទៀត ព្រោះ​មិន​ថា កាលៈទេសៈ​ថា មនុស្ស​ត្រូវ​ការ​ឱកាស​ដើម្បី​វិវត្ត​ ក្នុង​នោះ​បើ​ទោះ​មាន​សមត្ថភាព​ហើយ​ក៏​ដោយ ប៉ុន្តែ​បើ​ខ្វះ​ឱកាស​នឹង​បញ្ចេញ លទ្ធផល គឺ​សូន្យ​ដូច​គ្នា។

មិន​ខុស​ទេ មនុស្ស​ម្នាក់​ៗ​មាន​វាសនា​ខុស​ៗ​គ្នា ខ្លះ​កើត​មក​មាន​អ្វី​គ្រប់​យ៉ាង តែ​ខ្លះ​កើត​មក​មិន​មាន​ទ្រព្យ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ទេព​កោសល្យ។ មាន​ត្រឹម​ប៉ុណ្ណេះ ច្បាស់​ណាស់​ថា មិន​ទាន់​គ្រប់​គ្រាន់​នោះ​ទេ គឺ​ត្រូវ​ការ​​អ្នក​ជួយ​ជ្រោមជ្រែង និង​ឱកាស​ថែម​ទៀត។ ប៉ុន្តែ​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​ទទួល​បាន​ឱកាស​នោះ​ទេ ព្រោះ​ឱកាស​គ្មាន​រូបរាង និង​មក​មិន​ប្រាប់​មុន​ឡើយ ដូច្នេះ​ហើយ ទើប​ធ្វើ​អោយ​ពួក​គេ​ខ្លះ​បាន​ជ្រុលជ្រួស​ដើរ​ផ្លូវ​ខុស រឺ​ក៏​កប់​បាត់​នូវ​ទេព​កោសល្យ​របស់​ខ្លួន​ទៅ​ទៀត។

យ៉ាង​ណា ពេល​ខ្លះ ពួក​យើង​គ្រប់​រូប​សុទ្ធ​តែ​អាច​ធ្វើ​ជា​ម្ចាស់​នៃ​ឱកាស​សម្រាប់​ពួក​គេ​បាន ដើម្បី​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​មួយ ហើយ​ថា ក្នុង​ន័យ​នេះ មិន​មែន​មាន​ន័យ​ថា ពួក​យើង​ជួយ​គេ​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​ក៏​អាច​ជា​ការ​ជួយ​បង្កើត​ឲ្យ​ខ្លួន​ឯង​ដែរ។ ក្នុង​ន័យ​នេះ មាន​ន័យ​ថា យើង​ផ្ដល់​អ្វី​ឲ្យ​គេ គេ​ក៏​អាច​នឹង​ផ្ដល់​អ្វី​មួយ​ឲ្យ​យើង​វិញ បើ​មិន​ភ្លាម​ៗ​ក៏​ពេល​ក្រោយ​ដែរ។ ជា​លទ្ធផល ពួក​យើង​នឹង​រីកចម្រើន​ទាំង​អស់​គ្នា តាម​នយោបាយ​ឈ្នះ​ទាំង​សង្ខាង។

តោះ...ទស្សនា​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម