- 2019-06-26 07:54:39
- ចម្រៀង
នេះបានហៅថា ពូជអ្នកសិល្បៈមែន ម្ដាយ ព្រាប សុវត្ថិ ទោះវ័យច្រើន តែច្រៀងពីរោះមិនធម្មតា
- 2019-06-26 07:54:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះបានហៅថា ពូជអ្នកសិល្បៈមែន ម្ដាយ ព្រាប សុវត្ថិ ទោះវ័យច្រើន តែច្រៀងពីរោះមិនធម្មតា
ចន្លោះមិនឃើញ
គ្មាននរណាមិនដឹងទេថា ព្រាប សុវត្ថិ ឈរជាកំពូលតារាចម្រៀងរបស់កម្ពុជាជាង ២ ទសវត្សរ៍មកហើយ ប៉ុន្តែអ្វីដែលប្រិយមិត្តអាចមិនដែលដឹងនោះ គឺម្ដាយរបស់លោក ក៏ចេះច្រៀង និងថែមទាំងច្រៀងពីរោះថែមទៀតផង។
បញ្ហានេះត្រូវបានបើកកកាយតាមរយៈវីដេអូខ្លីមួយបង្ហោះលើបណ្ដាញសង្គមរបស់កូនប្រុសច្បង សុវត្ថិ មុន្នីវណ្ណ ដោយបានធ្វើឲ្យអ្នកគាំទ្ររបស់គេមានការភ្ញាក់ផ្អើល មិននឹកស្មានថា ម្ដាយរបស់លោក ព្រាប សុវត្ថិ ដែលត្រូវជាជីដូនរបស់ មុន្នីវណ្ណ ចេះច្រៀង និងថែមទាំងច្រៀងពីរោះដូច្នេះឡើយ។
តាមរយៈវីដេអូកន្លះនាទីនេះ ជីដូនរបស់ សុវត្ថិ មុន្នីវណ្ណ បានបកស្រាយបទ "ច័ន្ទអើយ" ជាបទមរតកដើម។ ចំណុចគួរចាប់អារម្មណ៍ អ៊ុំស្រី ដែលមានវ័យខ្ទង់ជាង ៥០ឆ្នាំទៅហើយក្ដី ប៉ុន្តែសំឡេងនៅលះល្អ មិនគួរឲ្យជឿទៀតផង។
តោះ...ស្ដាប់អ៊ុំស្រីទាំងអស់គ្នា!