• 2019-07-02 08:41:46
  • ភាពយន្ត

ហេតុផល​ពិសេស​មួយ រឿង​ភាគ​ថៃ "គ្រូ​ពេទ្យ​ថង​ឯក" ត្រូវ​តែ​ចាក់​បញ្ចាំង​ក្នុង​រដូវ​វស្សា​របស់​កម្ពុជា

  • 2019-07-02 08:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី២ កក្កដា​នេះ ខ្សែ​ភាពយន្ត​ភាគ​សម្រាប់​ទូរទស្សន៍​រឿង "គ្រូ​ពេទ្យ​ថង​ឯក" គឺ​ជា​ថ្ងៃ​ទី​២​ហើយ ដែល​ខ្សែ​ភាពយន្ត​ភាគ​ទូរទស្សន៍​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ត្រូវ​បាន​ដាក់​បញ្ចាំង​ជូន​ប្រិយមិត្ត​បាន​ទស្សនា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN។ អ្វី​ដែល​ពិសេស រឿង​នេះ​ត្រូវ​បាន​កំណត់​បញ្ចាំង​ជា​កំហិត​ក្នុង​រដូវ​វស្សា​របស់​កម្ពុជា។

តាម​ព័ត៌មាន "គ្រូ​ពេទ្យ​ថង​ឯក" នឹង​បរិយាយ​ពី​ចំណង​ស្នេហ៍​កើត​នៅ​ទី​ជន​បទ អម​ដោយ​ទេសភាព​ស្រុក​ស្រែ​ចំ​ខែ​វស្សានាថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៩នេះ ដ៏​ស្រស់​បំព្រង។ បន្ថែម​ពី​លើ​នេះ ក៏​នឹង​​ផ្ដល់​ជូន​នូវ​ឆាក​កំប្លុក​ប្លែង​ជា​ច្រើន សម្រាប់​ផ្ដល់​នូវ​ភាព​រីករាយ​ជូន​អ្នក​ទស្សនា​ថែម​ទៀត។

វិល​មក​ជុំវិញ​ហេតុផល ដែល​សាច់​រឿង​ខាង​លើ​ត្រូវ​បញ្ចាំង​ឲ្យ​ត្រូវ​នឹង​រដូវ​វស្សា​របស់​កម្ពុជា តាម​ប្រភព​ពី​អ្នក​គ្រប់​គ្រង​ការ​ចាក់​ផ្សាយ​របស់​ទូរទស្សន៍ PNN បាន​ឲ្យ​ដឹង​ថា ហេតុផល​សំខាន់ ​ដោយ​សារ​តែ​ជា​រឿង​នេះ ​និយាយ​ច្រើន​តែ​ពី​បរិយាកាស និង​ទិដ្ឋភាព​ស្រុក​ស្រែ​ចម្ការ​នា​រដូវ​វស្សា។ ដូច្នេះ​ហើយ ទើប​ការ​រៀប​ចំ​កាល​វិភាគ​ចាក់​ផ្សាយ ក៏​តម្រូវ​ឲ្យ​ចំ​ពេល​វេលា​ល្អ​នៃ​រដូវ​វស្សា​ក្នុង​ប្រទេស​កម្ពុជា​យើង សម​ស្រប​ទៅ​នឹង​បរិយាកាស​សាច់​រឿង ដែល​អម​ទៅ​ដោយ​ទេសភាព​វាល​ស្រែ​ភាគ​ច្រើន​នោះ​ឯង។

តើ​ការ​ទស្សនា​រឿង​ភាគ​អម​ដោយ​ទេសភាព​ស្រុក​ស្រែ​ចម្ការ ចំ​រដូវ​វស្សា​បែប​នេះ​ទាក់​ចិត្ត ត្រជាក់​ភ្នែក​កម្រិត​ណា? តើ​ស្នេហា​រវាង​គ្រូ​ពេទ្យ​កំលោះ ថង​ឯក និង ឆាបា កញ្ញា​ក្លាហាន ផ្ដើម​មាន​សម្ព័ន្ធ​ភាព​នឹង​គ្នា​ដោយ​វិធី​ណា? តើ​ស្នេហា​រវាង​កំលោះ​ក្រមុំ​មួយ​គូ​នេះ នឹង​នាំ​នូវ​ភាព​រីករាយ​ស្រស់​ស្រាយ​បែប​ណា​ជូន​អ្នក​ទស្សនា? សូម​កុំ​ភ្លេច​រង់​ចាំ​ទស្សនា​ការ​ចាក់​ផ្សាយ​ផ្ទាល់​រៀង​រាល់​ថ្ងៃ​ចន្ទ រហូត​ថ្ងៃ​ពុធ វេលា​ម៉ោង​៩ ដល់​ម៉ោង​១០​យប់៕ សូម​ទស្សនា​វីដេអូ​ខ្លី បង្ហាញ​ពី​តួ​អង្គ​ទាំង​អស់​នៃ​សាច់​រឿង៖

អត្ថបទ៖ ទារិកា

មតិយោបល់