• 2019-07-03 02:16:45
  • ស្ទីលតារា

នៅ​ថៃ​បើក​ការ​បង្ហាញ​ម៉ូដ​ឈុត​ក្នុង​អ្នក​គ្រូពេទ្យ សង្ស័យ​ឈាម​ច្រមុះ​អ្នក​ជំងឺ​ហើយ!

  • 2019-07-03 02:16:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​រូបភាព​ស្ដី​ពី​ការ​បង្ហាញ​ម៉ូដ​ឈុត​ក្នុង​ជា​របៀប​សំលៀកបំពាក់​គិលានុបដ្ឋាយិកា​មួយ​ចំនួន​ត្រូវ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ មក​ពី​​ទំព័រ​ហ្វេសប៊ុក​មួយ​របស់​ថៃ ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ព្រឹត្តិការណ៍​នេះ ពិសេស​តារា​ម៉ូដែល​ស្អាត​ៗ និង​មាន​វ័យ​ក្មេង​ទាំង​អស់។

រូបភាព​នោះ គឺ​បង្ហោះ​ឡើង​ដោយ​ទំព័រ "35 DARA SHOW” ជាមួយ​សំណេរ​ថា នេះ​ជា​ព្រឹត្តិការណ៍​បង្ហាញ​ឈុត​ប៊ីគីនី​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត Nonthaburi។ ព្រឹត្តិការណ៍​នេះ ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ៣ កក្កដា​នេះ ដោយ​មាន​ការ​ចូល​រួម​ដោយ​តារា​ម៉ូដែល​ក្មេង​ៗ និង​ស្រស់​ស្អាត​ប្រមាណ ១០​នាក់ ដើម្បី​ផ្ដល់​ភាព​សប្បាយ​រីករាយ និង​បង្កើត​សំឡេង​ហ៊ោ​ឲ្យ​កង​រំពង​ក្នុង​ព្រឹត្តិការណ៍។

នៅ​ក្នុង​កម្មវិធី​ដដែល ការ​បង្ហាញ​ម៉ូដ​របៀប​ជាឯក​សណ្ឋាន​​សិស្ស​សាលា ​និង​គិលានុបដ្ឋាយិកា ជា​ដើម​នឹង​ត្រូវ​បាន​រៀប​ចំ ដើម្បី​អន្ទង​យក​បុរស​ៗ​ទាំង​ឡាយ ដែល​ចង់​សប្បាយ​ភ្នែក ទៅ​ចូល​រួម​ក្នុង​កម្មវិធី ហើយ​បង្កើត​ភាព​សប្បាយ​រីករាយ​ជាមួយ​គ្នា។ តាម​រយៈ​រូបភាព​ប៉ុន្មាន​សន្លឹក​លើ​បណ្ដាញ​សង្គម គេ​កត់​សម្គាល់​ឃើញ​ថា ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ជាមួយ​ការ​បង្ហាញ​ម៉ូដ​ប្លែក​ភ្នែក​ចម្លែក​អារម្មណ៍​នេះ។

ប្រភព៖ 35darashow

តោះ...ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់