• 2019-07-04 07:08:25
  • ភាពយន្ត

រឿង Spider-Man វគ្គថ្មី លេចធ្លាយលើអ៊ីនធឺណិតទាំងដុល ក្រោយផ្សាយបាន ២ ថ្ងៃ

  • 2019-07-04 07:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ភាពយន្ត​ Spider-Man: Far From Home ទើប​បាន​ចាក់​បញ្ចាំង​នៅ​ប្រទេស​ចិន ហុងកុង និង ជប៉ុន កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ​នេះ មុន​ទីផ្សារ​ធំៗ​មួយ​ចំនួន​ទៀត។ ក្រោយ​ការ​ចាក់​បញ្ចាំង​បាន​ ២ ថ្ងៃ ខ្សែ​ភាពយន្ត​ថ្មី​នេះ​បាន​លេច​ធ្លាយ​​ដាក់​ឲ្យ​ដោន​ឡូដ​លើ​វិបសាយ​​ Torrent​ មួយ​ចំនួន។

តាម​ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​បាន​សន្និដ្ឋាន​ថា​ Spider-Man វគ្គ​ថ្មី បាន​លេច​ចេញ​កាល​ពី​ថ្ងៃ​អាទិត្យ វេលា​ម៉ោង​ ៤ ល្ងាច នៅ​លើ​វិបសាយ​​ Torrent​ មួយ​ចំនួន។ File ដំបូង​នៃ​រឿង​នេះ​មាន​ទំហំ​ប្រហែល ១ GB រួច​មក​មាន​ពីរ File ទៀត​លេច​ចេញ​មក​ មាន​ទំហំ ២,៥ GB ដូច​គ្នា។ ២ ចុង​ក្រោយ​គឺ​មាន​នូវ​ Subtitle ជា​អក្សរ​ចិន​ផង​ដែរ។

ទោះ​ជា​លេច​​ធ្លាយ​មួយ​រឿង​ពេញ​មែន ប៉ុន្តែ​វីដេអូ​ដែល​គេ​ចែក​ចាយ​គឺ​មិន​មាន​គុណភាព​ឡើយ ដោយ​សារ​តែ​លួច​ថត​ដោយ​កាន់​កាមេរ៉ា។ សូម្បី​តែ​គុណភាព​សំឡេង​ក៏​មិន​ច្បាស់ ឲ្យ​ស្ដាប់​យល់​សាច់​រឿង​ផង​ដែរ។

គួរ​ដឹង​ថា​ Spider-Man: Far From Home អាច​រក​ចំណូល​បាន​ប្រមាណ​ ១១១ លាន​ដុល្លារ ពី​ការ​ចាក់​បញ្ចាំង​សប្ដាហ៍​ដំបូង។ ភាព​យន្ត​នេះ​ត្រូវ​ចេញ​ផ្សាយ​នៅ​ចក្រភព​អង់គ្លេស និង​អាមេរិក​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ ​ហើយ​ថ្ងៃ​ព្រហស្បតិ៍​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​លើ​ទីផ្សារ​ធំ​ៗ​ជា​ច្រើន៕​​​​

ចុចអាន៖

ប្រភព៖ fossbytes ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម