• 2019-07-08 03:14:57
  • ភាពយន្ត

ចម្លែក​បន្តិច​! ប៊ឺរី​ ​ក្លាយ​ជា​ CEO តែ​​មក​​លួច​ស្រឡាញ់​​ប្រពន្ធ​​គេ ​ក្នុង​​រឿង​ថ្មី

  • 2019-07-08 03:14:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុស​ស្អាត ប៊ឺរី​ ​បាន​ទទួល​​តំណែងជា​​តួ​ឯក​ក្នុង​រឿង​ថ្មី​​ មាន​ចំណង​ជើង​ថា «ភរិយា​សម័យ​ថ្មី​» ដែល​មាន​ការ​ចូល​រួម​សម្ដែង​ដោយ​​​​តួ​អង្គ​ជា​ច្រើន​​។ ក្នុង​នោះ​​លោក ​​ត្រូវ​សម្ដែង​ជា​តួ​លោក​ ជេម ដែល​​ជា​បុរស​​​​​សង្ហា​មួយ​រូប​ និង​មាន​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ តែ​​បែរ​មាន​ចិត្ត​មក​លួច​ស្រឡាញ់​ភរិយា​អ្នក​ដទៃ​ ដែល​នាង​ធ្លាប់​ជា​គូ​ស្នេហ៍​ចាស់​។​

ដើម​ចម គឺ​អ្នក​ទាំង​​ ២ បាន​បែក​គ្នា​បន្ទាប់​ពី​លោក​ ជេម ត្រូវ​ទៅ​សិក្សា​នៅ​បរទេស​​ ​ឆ្ងាយ​ពី​គ្នា​រហូត​ក៏​អស់​ចិត្ត​​បន្តិច​ម្ដងៗ ​ដោយ​ខាង​ប្រុស​ក៏​មាន​ចំណង​ស្នេហ៍​ថ្មី រីឯតួ​ស្រី​ក៏​បាន​រៀប​ការ​ជាមួយ​បុរស​ផ្សេង​។ ស្នេហាថ្មីរបស់លោក ជេម ​មាន​ភាព​រកាំ​រកូស ព្រោះ​តែ​​ខ្លួន​​បង្ហាញ​ភាព​ប្រងើយ​កន្តើយ ឆ្មើង​ឆ្មៃ​ដាក់​គូ​ស្នេហ៍​ថ្មី​រហូត​ដល់​បែក​គ្នា។

លោក​បាន​​ត្រឡប់​មក​ជួប​ស្នេហា​ចាស់​សារ​ជា​ថ្មី តែ​ខាង​ស្រី​មាន​ប្ដី​រួច​ទៅ​ហើយ​នោះ លោក​បាន​ត្រឹម​ឈរ​មើល​លាក់​ក្ដី​ស្រឡាញ់​ក្នុង​បេះដូង​ ដែល​មិន​ប្រាប់​គូ​ស្នេហ៍​ចាស់​។ យ៉ាង​ណា​ក៏​ដោយ​ ជេម​ ​នៅ​តែ​តាម​តួ​ស្រី​ដើម្បី​បង្កាត់​ស្នេហ៍​ចាស់​នោះ​ឲ្យឆេះ​ម្ដង​ទៀត​។

តើ​ស្នេហា​កម្លោះ​ CEO និង​នារី​មាន​អ្នក​គ្រង​បេះ​ដូង​រួច​ទៅ​ហើយ​នោះ​នឹង​ទៅ​ជា​យ៉ាង​ណា​? ដូ​ច្នេះ​! ​កុំ​ភ្លេច​តាម​ដាន​ទស្សនា​សាច់​រឿង​ទាំង​នេះ​ដែល​នឹង​កើត​មាន​ឡើង​ក្នុង​រឿង​ភាគ​ថ្មី​ ​រឿង​ «​ភរិយា​សម័យ​ថ្មី​» តាម​កញ្ចក់​ទូរ​ទស្សន៍​ PNN​ ​រៀង​រាល់​ថ្ងៃ ​ច័ន្ទ​-​ពុធ ចាប់​ពី​ម៉ោង ​៧​:៥០យប់​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់