• 2019-07-07 01:11:00
  • ភាពយន្ត

មហោស្រពភាពយន្តខ្លីចតុមុខ2019 (CSFF) ចាប់ផ្តើមទទួលពាក្យប្រកួតពីថ្ងៃនេះហើយ

  • 2019-07-07 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រពភាពយន្តខ្លីចតុមុខគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលលើកស្ទួយនៅក្នុងវិស័យភាពយន្តដើម្បីឲ្យសមិទ្ធិករ ភាពយន្តជាតិ និងអន្ដរជាតិ បានបង្ហាញស្នាដៃព្រមទាំងទេពកោសល្យរបស់ពួកគេទៅកាន់សាធារណជន តាមរយៈការផលិតភាពយន្តខ្នាតខ្លីរបស់ខ្លួន។ មហោស្រពភាពនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ រហូតមកដល់ពេលនេះគឺមានអាយុកាល៨ឆ្នាំហើយ។

នៅក្នុងឆ្នាំនេះមហោស្រពភាពយន្តមានពាន់រង្វាន់សំខាន់ ចំនួន៤ ដូចជា៖
  1. ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា
  2. រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក
  3. រង្វាន់ទស្សនិកជន ចំពោះយុវជនឬក៏អ្នកស្រលាញ់វិស័យភាពយន្ត អាចដាក់ពាក្យចូលរួមប្រកួតនៅក្នុងមហោស្រពនេះបានដោយគ្រាន់តែផ្ញើរឿងរបស់ខ្លួនទៅកាន់គេហទំព័រទាំងនេះ https://filmfreeway.com/CSFF ឬ http://csff.co/submission/ ចាប់តាំងពីពេលនេះរហូតដល់ថ្ងៃទី១២ ខែ កក្កដា ២០១៩។

សម្រាប់លោក ស ស៊ីថែន ជាប្រធានមហោស្រពឆ្នាំនេះថ្លែងថា៖ «ខ្ញុំជឿថា ២០១៩ ជាឆ្នាំគាស់រំលើងរឿងរ៉ាវខ្លីៗដែលគេបំភ្លេច ចោលយូរហើយ ឱ្យរស់ឡើង ហើយអាចផ្សារភ្ជាប់ជាមួយសមិទ្ធិកររឿងខ្លីទាំងនោះ ជាមួយសិល្បករកម្ពុជាឯទៀតផង។» លោកក៏បន្ថែមថាហេតុដូច្នេះហើយ ទើបមហោស្រពនៅក្នុងនេះបានជ្រើរើសយកពាក្យស្លោកថា «រំលេចរឿងអ្នកឱ្យមានជីវិត» សម្រាប់ឆ្នាំនេះ។

មុននឹងមហោស្រពភាពយន្តនេះមកដល់នៅដើមខែកញ្ញា ក្រុមការងាររៀបចំមហោស្រពនេះក៏មានការរៀបចំកម្មវិធីផ្សេងៗជាច្រើនទៀតដែលមានប្រយោជន៍ដល់យុវជនដែលស្រលាញ់នៅការផលិតភាពយន្ត ដូចជាកម្មវិធី «យល់ដឹងពីកុនចតុមុខ» (Chaktomuk Film Insight), «ជំរំភាពយន្តឈូករ័ត្ន» (Sunflower FilmCamp) និងយុទ្ធនាការផ្សព្វផ្សាយ សន្និសីទព័ត៌មានផ្សេងៗ។ អ្នកចង់ចូលរួមនៅក្នុងកម្មវិធីទាំងអស់នេះ អាចតាមដាននៅលើក ទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់មហោស្រពដូចជា https://www.facebook.com/CSFF.co/ និង http://csff.co ។

មួយវិញទៀត បើមានបញ្ហានៅក្នុងការដាក់ពាក្យចូលរួមប្រកួតអាចទំនាក់ទំនងទៅ លោក គាំ វុត្ថាជាប្រធានផ្នែកទំនាក់ទំនងនៅក្នុងមហោស្រពនេះ តាមរយៈលេខទូរស័ព្ទ: (+855) 70 559 353ឬតាមអ៉ីមែល: com@csff.co

អត្ថបទ៖ Khun Pisith

មតិយោបល់
អត្ថបទពេញនិយម