• 2019-07-08 06:28:33
  • ព័ត៌មាន

វីដេអូ Cover បទ​ "Boy With Luv" របស់​ក្រុមសម្ដែងថៃកំពុង​ល្បីពេញ​អ៊ីនធើណិត

  • 2019-07-08 06:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​សម្ដែង​របស់​ថៃ​មួយ​ក្រុម​បាន​នាំគ្នា​សម្ដែង​ Cover បទ​ចម្រៀង​ K-Pop ដែល​កំពុង​មាន​ការ​គាំទ្រ​ខ្លាំង​មាន​ចំណងជើង​ថា​ "Boy With Luv” របស់​ BTS។

ក្រុម​សម្ដែង​របស់​ Bie The Ska ដែល​ជា​ក្រុម​សម្ដែង​ល្បី​បំផុត​ខាង​ផលិត​វីដេអូ​កំប្លែង​ តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ផ្ទុះ​សំណើច​ជាមួយ​វីដេអូ​កំប្លែង​សប្បាយៗ។ កាល​ពី​ពេល​ថ្មីៗ​ពួកគេ​បាន​សម្ដែង​ត្រាប់​ MV "Boy With Luv" របស់​ BTS និង​ធ្វើ​ឲ្យ​ម្នាក់ៗ​នាំគ្នា​ចុច​ចូល​មើល​ជា​ច្រើន​លាន​ដង។

គិត​ចាប់​ពី​ថ្ងៃ​បង្ហាញ​វីដេអូ​ជា​ផ្លូវការ​ (ថ្ងៃទី​ ០២ ខែកក្កដា) មក​ទល់​ថ្ងៃ​ទី ០៨ ខែ​កក្កដា​ វីដេអូ​នោះ​មាន​អ្នក​ចូល​មើល​ជាង​ ១,៣លានដងហើយ។

ទស្សនា​ទាំង​អស់​គ្នា តើ​កំប្លែង​យ៉ាង​ណា?

អត្ថបទ៖ យី សុធារី

មតិយោបល់