- 2019-07-09 09:50:03
- ជីវិតតារា
មកស្ដាប់ Hwa Sa សមាជិកក្រុម MAMAMOO ឆ្លើយអំពីការណាត់ជួបមនុស្សសំខាន់!
- 2019-07-09 09:50:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្ដាប់ Hwa Sa សមាជិកក្រុម MAMAMOO ឆ្លើយអំពីការណាត់ជួបមនុស្សសំខាន់!
ចន្លោះមិនឃើញ
Hwa Sa បានបង្ហើបពីអត្តចរិតរបស់នាងពេលនាងណាត់ជួបមនុស្សប្រុសដែលនាងចូលចិត្តបែបណានៅក្នុងកម្មវិធីរបស់វិទ្យុ SBS PowerFM's “Cultwo Show” នៅថ្ងៃទី៩ ខែកក្កដា។
សមាជិកខ្មៅស្រអែមរបស់ MAMAMOO រូបនេះ បានធ្វើជាពិធីការនីពិសេសនៅក្នុងកម្មវិធីនេះ ហើយនាងបាននិយាយជាមួយ DJ Kim Tae Gyun អំពីការងារ និងជីវិតផ្ទាល់ខ្លួនរបស់នាង។ គ្រានោះ ឌីជេ ក៏បានសាកសួរនាងថា តើនាងធ្វើបែបណាចំពោះមនុស្សប្រុសដែលនាងចាប់អារម្មណ៍?
នាងគឺជាមនុស្ស ដែលចូលចិត្តបង្ហាញអារម្មណ៍ត្រង់ៗ។ Hwa Sa បានប្រាប់់និងបញ្ជាក់ថា នាងចូលចិត្តបញ្ចេញអារម្មណ៍មកក្រៅ ហើយនឹងមិនពិបាកនិយាយគ្នាទេ។ នាងបន្តថា៖ «ខ្ញុំជាមនុស្សត្រង់ពេក ដូច្នេះខ្ញុំអត់ចេះម្ញ៉ិកម្ង៉ក់ទេ»។ គួរបញ្ជាក់ផងដែរថា MAMAMOO នឹងធ្វើជំនួបជាមួយអ្នកគាំទ្រនៅសាកលវិទ្យាល័យមួយរបស់ប្រទេសកូរ៉េ Hwajung Gymnasium នៅថ្ងៃទី១៣ ខែកក្កដា ខាងមុខនេះ។