• 2019-07-10 01:01:00
  • ព័ត៌មាន

នាយ ចយ និងភរិយា​ ឯកភាពគ្នា​ យកកូនបន្ថែម​​ទៀត​

  • 2019-07-10 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​ជាង​២ខែ​ទៀត តារា​កំប្លែង​នាយ ចយ និង​ទទួល​បាន​កូន​ប្រុស​​ជា​ទី​ស្រលាញ់​ដែល​ជា​កាដូ​ធំ​មួយ​របស់​ភរិយា​ជូន​ដល់​​លោក​ហើយ បែប​នេះ​ក្ដី​ភរិយា​របស់​​លោក​ថ្លែង​ថា ប៉ុណ្ណេះ​នៅ​​មិន​ទាន់​គ្រប់​គ្រាន់​ឡើយ។

នាង ប៉ិច ក្វាន់​ឌី ភរិយា​តារា​កំប្លែង នាយ​ច​យ  បាន​ថ្លែង​ថា នៅ​អំឡុង​ពាក់​កណ្ដាល​ខែ​កញ្ញា ឆ្នាំ ២០១៩ ខាង​មុខ​នេះ អ្នក​នាង​នឹង​សម្រាល​កូន​ហើយ ដោយ​កូន​អ្នក​នាង គឺ​​ជា​កូន​ប្រុស​ដែល​មាន​កាយសម្បទា​មាំទាំ គូរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់។ អ្នក​ទាំង​ពីរ នៅ​មិន​ទាន់​រក​នឹង​ដាក់​ឈ្មោះ​ឲ្យ​កូន របស់​ខ្លួន​ឡើយ គឺ​រង់​ចាំ សម្រាល​ចេញ​មក​សិន។

ជុំ​វិញ​រឿង​កូន​ចៅ​នេះ ក្វាន់ឌី បញ្ជាក់​ថា មួយ​នេះ គឺ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ គឺ​នាង​នៅ​ចង់​បាន​ថែម​ទៀត។ ដូច្នេះ​ហើយ នាង​បាន​ដាក់​កំហិត​នាយ ចយ ថា ត្រូវ​ប្រឹង​បន្ថែម​ទៀត។ បន្ទាប់​ពី​នោះ​មក នាង​នឹង​ពិចារណា​ថា​គួរ​បញ្ឈប់​ត្រឹម​ហ្នឹង​តែ​ម្ដង ឬ​យក​ទៀត។  

នាយ ចយ និង អ្នកនាង ប៉ិច ក្វាន់​ឌី បាន​រៀប​មង្គល​ការ​ជាមួយ​គ្នា កាល​ពី​​ថ្ងៃ​ទី ២៧ កុម្ភៈ ២០១៨។អាពាហ៍ពិពាហ៍​របស់​​លោក ត្រូវ​បាន​គេ​ដឹង​ថា សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា បាន​ចងដៃ​មង្គលការ​នាយ​ចយ ដល់​ទៅ ១​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ក្នុង​នោះ ទោះ​មិន​បាន​ទៅ​ខ្លួន​ឯង សម្ដេច​ក៏​បាន​ឲ្យ​កូន​ប្រុស​បង្កើត​​ទាំង​ពីរ​ជា​​អ្នក​ទៅ​ចង​ដៃ​ដោយ​ផ្ទាល់​ទៀត​មក គឺ ឯកឧត្ដម ហ៊ុន ម៉ាណែត និង ឯកឧត្ដម ហ៊ុន ម៉ានី។

ភរិយា​របស់​លោក គឺ​ជា​សិស្ស​សាលា​វ័យ​​ក្មេង​ម្នាក់​នៅ​ខេត្ត ពោធិ៍សាត់ ដែល​មាន​សម្រស់​មិន​ចាញ់ អ្នក​សិល្បៈ​ឡើយ ។ តាម​ការ​បញ្ជាក់​ពី​ភរិយា ចាប់​ទាំង​ពី​រៀបការ មាន​ផ្ទៃពោះ​ស្វាមី​នាង មិន​ឲ្យ​​ធ្វើ​អ្វី​ទាំង​អស់ គឺ​ឲ្យ​ធ្វើ​ជា​មេផ្ទះ ថែ​រក្សា​កូន​ឲ្យ​លោក​តែ​ប៉ុណ្ណោះ។

អ្នកនាង ប៉ិច ក្វាន់​ឌី ថ្លែង​ឲ្យ​ដឹង​ថា ស្វាមី​របស់​ខ្លួន​ស្រលាញ់ ថ្នាក់​ថ្នម​នាង​​នាង​ខ្លាំង​ណាស់ មិន​ឲ្យ​ធ្វើ​អ្វី​ឡើយ។ តាម​បំណង របស់​អ្នក​ទាំង​​ពីរ​មាន​បំណង​យក​កូន​ចំនួន​២នាក់ ប្រុស១ ស្រី១។ ជា​មួយ​​បំណង​នេះ អ្នកនាង ប៉ិច ក្វាន់​ឌី ថ្លែង​ថា ស្វាមី នាយ​ចយ បាន​សន្យា​ជា​មួយ​ខ្លួន​ហើយ គឺ​ដាច់​ខាត ត្រូវ​តាម​យក​កូន​ស្រី​១ ថែម​ទៀត​ទាល់​តែ​បាន៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់