• 2019-07-10 09:21:51
  • ចម្រៀង

ទីបំផុត! វីដេអូ​បទ "ព្រងើយ" ដោយ នូ ឧសភា ចេញ​ជា​ការដក់ស្រង់ពីរឿងខ្លីមួយ

  • 2019-07-10 09:21:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិល​មិញ​នេះ​បទ "ព្រងើយ" ដែល​ច្រៀង​ដោយ​បុរស​ខ្ពស់​ស្រឡះ​លោក នូ ឧសភា បាន​ចេញជា​វីដេអូ​ចម្រៀង​ដកស្រង់​ចេញពីរឿងខ្លីមួយតាម​រយៈ​បណ្ដាញសង្គម​ YouTube​។ បទ​នេះទទួល​បាន​សន្ទុះនៃ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ​​តាំង​ពី​ចេញ​ជា​លក្ខណៈ​ Acoustic ​កាលពីប៉ុន្មានខែមុន​។

អត្ថន័យរបស់បទនេះគឺ សម្ដៅលើអ្នកដែលស្រឡាញ់គេម្នាក់ឯង ហើយខំធ្វើគ្រប់យ៉ាងដើម្បីគេ​តែគេធ្វើព្រងើយមិនខ្វល់នឹងខ្លួន ទើបមានចិត្តសោកសៅឈឺចាប់ក្នុងបេះដូង។

លោកគឺជាតារា នូ ឧសភា Original Song មួយរូបដែលទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងបទ "អ្នកខាងនេះនឹកអ្នកខាងនោះ" ប្រមាណជាពីរឆ្នាំទៅហើយ។

ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់តារារបស់ខ្មែរ និងគាំទ្រស្នាដៃរបស់តារាចម្រៀង Original។ តោះ! មក​មើល ​និង​ស្ដាប់​បទ "ព្រងើយ" ​ទាំង​អស់​គ្នា​៖

អត្ថបទ៖ Chhim Vimeanrathana

មតិយោបល់
អត្ថបទពេញនិយម