• 2019-07-10 10:50:00
  • ជីវិតតារា

ធ្លាយរូប ស៊ិន យូប៊ីន ស្និទ្ធស្នាលនឹងតារាប្រុសថៃ បែបកំឡោះក្រមុំជនបទ

  • 2019-07-10 10:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ពេល​ថ្មីៗ​នេះ​ ស៊ិន​ យូប៊ីន បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​​ជា​ថ្មី​ម្តង​ទៀត​ និង​ត្រូវ​ចំណាយ​ពេល​ស្នាក់​នៅ​ទី​នោះ​​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​។ ក្នុង​ការ​ទៅ​លើ​នេះ​ផង​ដែរ​ ដើម្បី​ថត​នៅក្នុង​កម្ម​វិធី​មួយ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​៧ប្រចាំប្រទេសថៃ។

​Fresh Girl​ រូប​នេះ​បាន​​អញ្ញើញ​ជា​ភ្ញៀវ​កេតយស​នៅក្នុង​កម្មវីធី​មួយ​ឈ្មោះ​ថា​ Thai Friend Trip របស់​ប៉ុស្តិ៍​លេខ​៧​។​​​ នេះបើ​យាង​តាម​​ការ​បង្ហោះ​លើ​បណ្តាសង្គម​ Instragram ​របស់​ Freshie girl ឆ្នាំ ២០១៣ រូប​នេះ។

នៅ​ក្នុងនោះ​ ​​គេ​សង្កេត​ឃើញ​មា​ន​រូបភាព​ប៉ុន្មាន​​សន្លឹក​របស់ យូប៊ីន​ ជា​មួយ​តារា​ប្រុស​ថៃ​ នោះគឺលោក Tyfoon ដោយ​បង្កើត​ភាព​ស្និត​ស្នាលគ្នា​​តាម​បែប​កំលោះ​ក្រមុំ​ជន​បទ​នៅ​តាម​​ដង​ទន្លេ​ ​និង​សម្រស់​ព្រៃ​ភ្នំ​តាម​បែប​ធម្មជាតិ​នៅក្នុងកម្មវីធីនោះផងដែរ។

តារា​ស្រី​រូប​នេះ ​កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ទៅ​លើ​សមត្ថភាព​សម្តែង​របស់​ខ្លួន ស្ទើរ​គ្រប់​តួអង្គ​ទាំង​អស់​ ដែល​ធ្លាប់​សម្តែង​ពីព្រោះ​តែភាព​ប៉ិន​ប្រសព្វ​ និង​រូបសម្បត្តិ​ស្រស់​ស្អាត​៕​​

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់