• 2019-07-11 07:00:00
  • ព័ត៌មាន

ជាង​១៥​ឆ្នាំ​ហើយ ទើប​ចិន​សម្រេ​ចចិត្ត​ថត​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” ក្រោយ​គេ

  • 2019-07-11 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ប្រទេស​នានា​ក្នុង​តំបន់​បាន​នាំ​គ្នា​ទិញ​សិទ្ធិ និង​ថត​រឿង “Full House” អស់​ហើយ​នោះ នៅ​ពេល​នេះ ទើប​ផលិតកម្ម​ចិន​សម្រេច​ចិត្ត​ថត​រឿង​នេះ។

បណ្ដាញ​ព័ត៌មាន​ចិន​មួយ​ចំនួន​បាន​រាយការណ៍​ថា ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ “Full House” ទើប​តែ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ទិញ​សិទ្ធិ និង​ចាប់​ផ្ដើម​ថត​ឈុត​ដំបូង​ៗ​ហើយ។ តួ​ឯក​ស្រី Han Ji Eun ត្រូវ​បាន​​សម្ដែង​ដោយ​តារា​ចម្រៀង​ស្រី​កំពុង​ឡើង​កូដ Yang Chao Yue។ ស្រី​ស្អាត​រូប​នេះ​គឺ​បេក្ខជន​​ជាប់​លេខ​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង Produce 101 របស់​ចិន។

រី​ឯ​តួ Lee Young Jae ត្រូវ​បាន​រ៉ាប់រង​ដោយ​តារា​ប្រុស​វ័យ​ក្មេង Xu Wei Zhou។ ទោះ​បី​ជា​មាន​មតិ​មួយ​ចំនួន​បាន​បង្ហាញ​ថា មាន​ចំណាប់​អារម្មណ៍​លើ​ខ្សែ​ភាពយន្ត​ភាគ​នេះ​ក៏​ដោយ តែ​មនុស្ស​​ជាច្រើន​បាន​រិះគន់​ថា អ្នក​ដឹកនាំ​រឿង​អស់​គំនិត​ហើយ​ទើប​ទៅ​ទិញ​រឿង​ដែល​មាន​ជាង​១​ទសវត្ស​មក​ថត​វិញ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ រឿង​នេះ​ក៏​ត្រូវ​បាន​ប្រទេស​ក្នុង​តំបន់​ដូច​ជា​វៀតណាម និង​ថៃ ទិញ​ថត​ហើយ​តាំង​ពី​យូរ ដូច​នេះ​ពួក​គេ​ក៏​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​ទៀត​ដែរ។ គួរ​បញ្ជាក់​ផង​ដែរ​ថា រឿង បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍ ចាក់​ផ្សាយ​នៅ​កូរ៉េ​ដំបូង​នៅ​ឆ្នាំ​២០០៤ និង​បាន​ជំរុញ​កេរ្ត៍​ឈ្មោះ​របស់ Song Hye Kyo និង Rain ឡើង​ដល់​តារា​ជួរ​មុខ​ភ្លាម​ៗ៕

ចុចអាន៖ ​​ ក្រោយ​​លែងលះ Song Hye Kyo ចំនួន​អ្នក​មើល​រឿង​ថ្មីរបស់ Song Joong Ki ធ្លាក់​ហៅ​លែង​ឮ

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

មតិយោបល់