• 2019-07-11 08:28:38
  • ព័ត៌មាន

តារា​ចម្រៀង​ស្រី​ស្អាត សុខ ពិសី ដឹក​ដៃ អេឡិច ច័ន្ទត្រា ឡើង​ប៉ុស្តិ៍​អាទិត្យ​នេះ​ហើយ!

  • 2019-07-11 08:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រគំ​តន្ត្រី “Boostrong" សម្រាប់​ថ្ងៃ​សៅរ៍ ចុង​សប្ដាហ៍​នេះ ពិត​ជា​មិន​ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ទស្សនា​​ផ្ទាល់​ខក​បំណង​ឡើយ ព្រោះ​តារា​ចម្រៀង​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា នៅ​តែ​បង្ហាញ​វត្តមាន ឆ្លាស់​វេន​គ្នា​មក​អង្រួន​ចិត្ត​អ្នក​គាំទ្រ​ឥតស្រាក។

អ្វី​ដែល​កាន់​តែ​ពិសេស​សម្រាប់​កម្មវិធី​ប្រគំ​តន្ត្រី​នា​ថ្ងៃ​សៅរ៍ ទី១៣ ខែ​កក្កដា​នេះ គឺ​ជំនួប​រវាង​តារា​ស្រី​ស្រស់​ស្អាត មុខ​មាន​មន្ត​ស្នេហ៍​មិន​​ស្រក​ស្រុត សុខ ពិសី នឹង​មក​ចាប់​ដៃ​គ្នា​ជាមួយ​តារា​សម្ដែង​ប្រុស ដែល​មាន​ភាព​លេច​ធ្លោ​ទាំង​រូប​សម្រស់ និង​សមត្ថភាព​ផ្នែក​សិល្បៈ​ចម្រុះ​រូបភាព គឺ​លោក អេឡិច ច័ន្ទត្រា បង្កើត​នូវ​ទស្សនីយភាព​កម្សាន្ត​ដ៏​ទាក់​ទាញ​អង្រួន​បេះដូង​របស់​អ្នក​ទស្សនា​គ្រប់​វិនាទី។

បន្ថែម​លើ​ភាព​ទាក់​ទាញ​នៃ​ការ​សម្ដែង​របស់​ដៃគូ​ចម្រៀង​ខាងលើ ឆាក​តន្ត្រី “Boos​trong នា​ស្ថានីយ​ទូរទស្សន៍ PNNព្រែកព្នៅ​ក៏​នឹង​រំលេច​នូវ​វត្តមាន​របស់​តារា​រ៉េប​ចាស់​វស្សា​ខ្មែរ​មួយ​រូប​ទៀត​នោះ​គឺ DJ-Cake ដើម្បី​មក​ញ៉ាំង​បរិយាកាស​កម្មវិធី​ឱ្យ​កាន់​តែ​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត​ជាមួយ​ចង្វាក់​ភ្លេង​បែប​បស្ចិម​ប្រទេស។

ភាព​រំជើប​រំជួល អារម្មណ៍​ពុះ​កញ្ជ្រោល និង​សម្រែក​ហ៊ោ​កញ្ជ្រៀវ​អស់​ពី​ទំហឹង​ចិត្ត​នៃ​កម្មវិធី​ប្រគំ​តន្ត្រី BOOSTRONG MUSIC ON FIREនឹង​មិន​បញ្ចប់​ត្រឹម​វត្តមាន​របស់​តារា​ចម្រៀង​បី​រូប​នេះ​ឡើយ ព្រោះ​តារា​ស្រី​ស្រស់​សោភា ជំនាញ​ទាំង​ការ​ច្រៀង និង​ប្រើ​ប្រាស់​ក្បាច់​រាំ​ដ៏​សិចស៊ី​ចំនួន​ពីរ​រូប​ទៀត នឹង​ឆ្លាស់​វេន​គ្នា​មក​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​គាំទ្រ​ដែរ ​ដោយ​ពឹង​លើ​សមត្ថភាព​ដ៏​ប៉ិន​ប្រសប់​របស់​ពួក​នាង នោះ​គឺ​កញ្ញា កែវ សុបញ្ញា និង​កញ្ញា សោភា ទេពី។

តើ​ពួក​គេ​ទាំង​អស់​គ្នា​នេះ អាច​ញ៉ាំង​បរិយាកាស​ក្នុង​កម្មវិធី​ឱ្យ​រីករាយ ស្រស់​ស្រាយ ប្លែក​អារម្មណ៍ និង​រំជួល​ចិត្ត​អ្នក​គាំទ្រ​ខ្លាំង​ដល់​កម្រិត​ណា​? សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ដោយ​សេរី​នៅ​ក្នុង​ស្ទូឌីយ៉ូ PNNព្រែក​ព្នៅ នា​ថ្ងៃសៅរ៍ ទី១៣ ខែ​កក្កដា​នេះ ចាប់​ពី​ម៉ោង៤:៣០នាទី​ល្ងាច​តទៅ។ ក្រៅ​ពី​នេះ ប្រិយមិត្ត​ក៏​អាច​ទស្សនា​តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​របស់​ទូរស្សន៍ PNNក្នុង​ពេល​ដំណាល​គ្នា​ក៏​បាន​។ ការ​ប្រគំ​តន្ត្រី បែប​ទំនើប​ឈាន​មុខ​គេ​នេះ នាំ​មក​ជូន​ជា​ពិសេស​ផ្ដាច់​មុខ​ដោយ​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​លំដាប់​ពិភព​លោកBoostrong៕

អត្ថបទ៖ ទារិកា

មតិយោបល់