• 2019-07-14 00:04:59
  • ព័ត៌មាន

ស្ថានទូតជប៉ុននៅកម្ពុជា ប្រារព្ធរៀប​ចំពិធីបុន្យ​ផ្កាយ "Tanabata" សប្បាយៗទៀតហើយ

  • 2019-07-14 00:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានទូតជប៉ុននៅកម្ពុជា បានរៀបចំពិធីបុណ្យផ្កាយ “Tanabata” ជាថ្មីទៀតហើយនៅ ជាវិធីបុណ្យមួយសម្រាប់រំលឹកដល់វប្បធម៌ ជាយូរណាស់មកហើយ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។

កម្មវិធីនេះជាពិធីបុណ្យវប្បធម៌ដ៏ចំណាស់មួយរបស់ជនជាតិជប៉ុន ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដែលត្រួវនឹងខែ កក្កដានេះផ្ទាល់។ តាមឯកអគ្គរាជទូតជប៉ុន ឯកឧត្តម Hidehisa HORINOUCHI បានឲ្យដឹងថា ពិធីបុណ្យផ្កាយ “Tanabata” គឺជាពិធីបុណ្យប្រពៃណីមួយរបស់ជប៉ុន នៅក្នុងពិធីនេះ តាមទំនៀម គឺជនជាតិជប៉ុន នឹងសរសេរពីបំណងប្រាថ្នាទាំងឡាយរបស់ពួកគេដាក់លើបក្រដាស ហើយយកទៅចងព្យួរលើដើមឬស្សី ដើម្បីឲ្យក្ដីប្រាថ្នាទាំងនោះ បានសម្រេច។

ឯកឧត្តម Hidehisa HORINOUCHI (រូបភាព៖ស្ថានទូតជប៉ុននៅ​កម្ពុជា)

ពិធីនេះ ធ្វើឡើងរៀងរាល់ឆ្នាំកម្ពុជា ដោយមានសិស្សនិស្សិតកម្ពុជាជាច្រើនបានចូលរួម។ ពួកគេ ក៏បានសរសេរពីក្ដីរបស់ពួកគេដាក់លើដើមឬស្សីដូចគ្នាដែរ ព្រមជាមួយសកម្មភាពសប្បាយជាច្រើន។ នៅឆ្នាំនេះ ពិធីបុណ្យ “Tanabata” ត្រូវបានប្រារព្ធធ្វើឡើងផ្លូវការនារសៀលម្សិលមិញ នៅ CJCC។ កម្មវិធីក៏នឹងបន្តមកដល់ថ្ងៃនេះទៀត៊

តាមការជូនដំណឹងរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ពិធីបុណ្យ “Tanabata” ថ្ងៃនេះ មានកម្មវិធីសប្បាយៗជាច្រើន សម្រាប់ផ្ដល់ ទៅដល់អ្នកចូល ឲ្យកាន់តែសប្បាយរីករាយ។ កម្មវិធីទាំងនោះ មានដូចជាការស្លៀកពាក់បែបជនជាតិជប៉ុន ការសរសេរក្រដាសផ្សងលើដើមឫស្សី និងមានការលក់របស់របរជាច្រើនហូរហែរថែមទៀត។

ក្រៅពីនះ មានការប្រឡងចម្រៀងកុមារ “ដូជីម៉ាន់” ការសម្តែងរបស់សិល្បករខ្មែរមួយចំនួន ការចាក់បញ្ជាំខ្សែភាពយន្តរបស់ជប៉ុន។

កាន់តែពិសេសទៀតនោះនឹងមានការសម្តែងរបស់ក្រុម TEMPURA KIDZ ជាក្រុមចម្រៀងដ៏ល្បីមួយរបស់ជប៉ុនទៀតផង។ សម្រាប់អ្នក ធ្លាប់ចូលរួមពីឆ្នាំមុន ច្បាស់ជាដឹងហើយថា សប្បាយប៉ុណ្ណា ដោយឡែកអ្នកមិនធ្លាប់ ចង់សាកល្បងជាបទពិសោធន៍ អាចចូលរួមបាននារសៀលនេះ ចាប់ពីម៉ោង ២រសៀលតទៅ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)៕

ក្រុមចម្រៀង TEMPURA KIDZ របស់​ជប៉ុន

អត្ថបទ៖ Sambath Leakhena

មតិយោបល់