- 2019-07-16 06:56:40
- ចម្រៀង
មិនដល់កន្លះឆ្នាំផង "ទំហំស្នេហ៍" ផ្ទុះការគាំទ្រមានអ្នកចុចមើលយ៉ាងច្រើនដល់ម្ល៉ឹង
- 2019-07-16 06:56:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនដល់កន្លះឆ្នាំផង "ទំហំស្នេហ៍" ផ្ទុះការគាំទ្រមានអ្នកចុចមើលយ៉ាងច្រើនដល់ម្ល៉ឹង
ចន្លោះមិនឃើញ
បទ "ទំហំស្នហ៍" ពី ស៊ូលី ផេង បានការគាំទ្រយ៉ាងពេញទំហឹងពីស្រទាប់យុវវ័យ ល្បីពេញប្រព័ន្ធអ៉ីនធើណិតនោះមានអ្នកចុចមើលបាន ៧.៥ លានដងហើយ។
បើគិតត្រឹមថ្ងៃនេះ បទរ៉ូមេនទិចសម្រាប់អ្នកមានស្នេហាមួយបទនេះចេញបានប្រហែលជាជិត ៤ ខែហើយ ប៉ុន្តែល្បីខ្លាំងនាពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ ដោយសារតែអត្ថន័យចាក់ដោត ទើបធ្វើឲ្យអ្នកគាំទ្រស្ដាប់ទៅជក់ចិត្ត និងផ្ដោតអារម្មណ៍តាមបទចម្រៀង ស្ដាប់ម្ដងហើយចង់ស្ដាប់ម្ដងទៀត។
គាំទ្រដល់ស្នាដៃរបស់សិល្បៈករខ្មែរ ព្រមទាំងចូលរួមស្ដាប់បទ Original Song ទាំងអស់គ្នា ដើម្បីផ្ដល់ជាកម្លាំងចិត្តឲ្យពួកគាត់មានទឹកចិត្តក្នុងការផលិតបទចម្រៀងថ្មីបន្តទៀត។ ទស្សនាវីដេអូបទ "ទំហំស្នេហ៍" ពី ស៊ូលី ពីគណនីផ្លូវការខាងក្រោមនេះ៖