• 2019-07-15 09:17:32
  • ចម្រៀង

សរុប​ចម្រៀង​ដែល Taylor Swift សរសេរ​អំពី​សង្សារ​ចាស់ ៩ នាក់

  • 2019-07-15 09:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Taylor Swift តែង​តែ​​យក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​និពន្ធ​ចេញ​ជា​បទ​ចម្រៀង ហើយ​នេះ​ជា​ចំណុច​ពិសេស​មួយ​ដែល​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​​បាក់​ចិត្ត​ស្រឡាញ់ ហើយ​ចម្រៀង​មួយ​បទៗ​ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​ផង​ដែរ។ ត​ទៅ​នេះ​គឺ​ជា​បទ​ចម្រៀង​ជាច្រើនបទ ដែល​​តារា​ចម្រៀង​វ័យ ២៩ ឆ្នាំ សរសេរ​រៀប​រាប់​អំពី​អតីត​មិត្ត​ប្រុស​ ៖

  • ​​​អំពី​តារា​ចម្រៀង​ Joe Jonas (មាន​ទំនាក់ទំនង​​ពី​ខែ​កក្កដា ដល់ តុលា ២០០៨)

Joe Jonas និង Taylor បាន​ចាប់​ផ្ដើម​កាល​ពី​ខែ​កក្កដា​ ឆ្នាំ ២០០៨ ដោយ​បាន​ចែក​ផ្លូវ​គ្នា​នៅ​ខែ​តុលា ឆ្នាំ​ដដែល បន្ទាប់​ពី Joe បាន​សុំ​បែក​តាម​រយៈ​​ការ​និយាយ​ទូរសព្ទ​រយៈពេល ២៧ វិនាទី។ ឆ្លើយ​តប​នឹង​ទំនាក់ទំនង​នេះ Taylor បាន​សរសេរ​បទ “Last Kiss” និង “Forever and Always” ដែល​មាន​រៀប​រាប់​អំពី​ភាព​ជូរ​ចត់​ក្នុង​ចំណង​ស្នេហ៍​មួយ​នេះ។ ប៉ុន្តែ​ក្រោយ​មក​ Taylor បាន​ធ្វើ​បទ "Holy Ground” ដែល​មាន​​​អារម្មណ៍​ខុស​ពី​បទ​មុខៗ បទ​នេះ​គឺ​បង្ហាញ​ចំណុច​វិជ្ជមាន​ច្រើន​នៃ​ការ​ទាក់ទង​មិត្ត​រួច​អាជីព។

  • ​អំពី​តារា​សម្ដែង​ Taylor Lautner (ខែ​សីហា​ ដល់ ធ្នូ ២០០៩)

គូ​ស្នេហ៍​ឈ្មោះ​ដូច​គ្នា​នេះ សាង​ភាព​ផ្អែម​ល្ហែម​បាន​ពីរ​ខែ​ប៉ុណ្ណោះ ដោយ​ខាង​ប្រុស​ជា​អ្នក​សុំ​បែក។ ក្នុង​បទ​ចម្រៀង "Back to December” Taylor Swift បាន​​បង្ហាញ​អារម្មណ៍​សុំទោស​ទៅ​កាន់​អតីត​មិត្ត​​ប្រុស​​ដែល​មាន​ស្បែក​រាង​ស្រគាំ និង​មាន​ស្នាម​ញញឹម​ទាក់​ទាញ ចំពោះ​​រឿង​គ្រោតគ្រាត​​ដែល​កើត​មាន​នៅ​យប់​មួយ​អំឡុង​ពេល​​នៅ​ស្រឡាញ់​គ្នា ហើយ​ម្នាក់​ដែល​បាន​រៀប​រាប់​នោះ​អាច​ជឿ​បាន​ថា​ជា Taylor Lautner។

  • ​អំពី​តារា​ចម្រៀង John Mayer (ខែ​ធ្នូ ២០០៩ ដល់​ខែ​កុម្ភ ២០១០)

​​​​ស្រឡាញ់​គ្នា​បាន​បី​ខែ គូ​ស្នេហ៍​នេះ​ក៏​បាន​បែក​បាក់ ដោយ​​សារ​រឿង​រកាំរកូស។ ដោយ​យល់​ថា​មាន​អាយុ​ខុស​គ្នា​ច្រើន Taylor យល់​ថា​អាច​សង្ឃឹម​ថា John នឹង​មើល​ថែ​នាង​បាន​​ល្អ ប៉ុន្តែ​ខុស​ពី​ការ​សង្ឃឹម។ តាម​រយៈ​បទ​ចម្រៀង "Dear John” Taylor បាន​រៀប​រាប់​អំពី​ John ដែល​លេង​សើច​នឹង​បេះដូង​របស់​ក្មេង​ស្រី​ម្នាក់។ ប៉ារូល​ចម្រៀង​ថា​ឲ្យ​ខ្លាំង​ៗ​ពេក រហូត​ដល់​ខាង​ប្រុស​និយាយ​ថា​អាម៉ាស់​មុខ​ដោយ​សារ​បទ​ចម្រៀង​នេះ។

  • អំពី​​តារា​សម្ដែង Cory Monteith (ខែ​មេសា ដល់ ឧសភា ២០១០)

ត្បិត​ថា​ចចាមអារ៉ាម​អំពី​ចំណង​ស្នេហ៍​មួយ​គូ​នេះ​មិន​បាន​បញ្ជាក់​កាល​ពី​ដើម ប៉ុន្តែ​អ្នក​ទាំង​ពីរ​ធ្វើ​ឲ្យ​គេ​សង្ស័យ​ពេល​និយាយ​ពី​ភាគ​ជិតស្និទ្ធ​របស់​ខ្លួន។ បទ​ចម្រៀង​ "Mine” បាន​និយាយ​អំពី​បុរស​ម្នាក់ ដែល Taylor មាន​ទំនាក់ទំនង​ល្អ​ជា​មួយ។ បទ​ចម្រៀង​នេះ​មាន​ន័យ​ជ្រៅ ប៉ុន្តែ​​មិន​មែន​ពោរពេញ​ដោយ​ភាព​ឈឺ​ចាប់​ដូច​បទ​ចម្រៀង​សរសេរ​អំពី​មិត្ត​ប្រុស​មុនៗ​នោះ​ទេ។

  • ​​​អំពី​តារា​សម្ដែង Jake Gyllenhaal (ខែតុលា ២០១០ ដល់ មករា ២០១១)

ស្នេហា​ដូច​ភ្លើង​ចំបើង​មួយ​នេះ ធ្វើ​ឲ្យ Taylor អាច​សរសេរ​បទ​ជា​ច្រើន ប៉ុន្តែ​លេច​ធ្លោ​ជាង​គេ​គឺ​បទ "We Are Never Ever Getting Back Together”។ ចម្រៀង​ល្បី​នេះ​និយាយ​អំពី​តារា​សម្ដែង​ម្នាក់​ដែល​ចូល​ចិត្ត​បទ​ចម្រៀង​ប្រភេទ Indie ដែល​វា​ត្រូវ​នឹង​ Jake បំផុត។ ក្នុង​វីដេអូ​ចម្រៀង​នៃ​បទ​នេះ Taylor ថែម​ទាំង​បាន​ប្រើ​កន្សែង​បង់​ក​ ដូច​ពេល​បង្ហាញ​មុខ​នៅ​ទី​សាធារណ​ជា​មួយ​គូ​ស្នេហ៍​ទៀត​ផង។ បទ​ចម្រៀង​​ផ្សេង​ទៀត​ដែល​​និយាយ​អំពី Jake រួម​មាន "The Last Time” និង "All Too Well”។

  • អំពី​​បុគ្គល​នយោបាយ Conor Kennedy (កក្កដា ដល់​តុលា ២០១២)

​បទ​ចម្រៀង​ "Begin Again” គឺ​និយាយ​សរសើរបុរសម្នាក់​ក្នុង​ទំនាក់ទំនងស្នេហាដែលកើតមាន ក្រោយ​ពី​​ការ​បែក​បាក់​ដ៏​អាក្រក់​មួយ។ អំឡុង​ពេល​បទ​នេះ​ចេញ គឺ​ជា​ពេល​ដែល Taylor បាក់​ចិត្ត​ស្រឡាញ់ Conor ប៉ុន្តែ​មិន​មែន​ជា​ទំនាក់​ទំនង​យូរ​អង្វែង​នោះ​ទេ។

  • អំពី​តារា​ចម្រៀង Harry Styles (ខែ​តុលា ២០១២ ដល់​មករា ២០១៣)

​មាន​ដំណឹង​ចចាមអារ៉ាម​ថា​ Harry Styles និង Taylor Swift បាន​សាង​ទំនាក់ទំនង​ស្នេហា​នៅ​អំឡុង​ចុង​ឆ្នាំ ២០១២។ ទំនាក់ទំនង​នេះ​ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​បទ "I Knew You Were Trouble” ដោយ​ពាក្យ​ពេចន៍​មាន​ក្នុង​បទ​ចម្រៀង។ រឹត​តែ​ច្បាស់​ថែម​ទៀត​នោះ Taylor Swift ធ្លាប់​បាន​​និយាយ​បែប​នេះ ក្រោយ​សម្ដែង​​បទ​នេះ​នៅ​កម្មវិធី Grammy ៖ "វា​មិន​ពិបាក​ចូល​តួ​នោះ​ទេ នៅ​ពេល​ដែល​មនុស្ស​ដែល​​រៀប​រាប់​ក្នុង​បទ​នេះ ឈរ​​ទស្សនា​នៅ​ក្បែរ​ឆាក​​នោះ​”។ អ្នក​កំពុង​ឈរ​ទស្សនា​ត្រូវ​ដឹង​ថា​ជា Harry Styles ផ្ទាល់​តែ​ម្ដង។

ចម្រៀង​ផ្សេង​ទៀត​ដែល​និយាយ​អំពី​ទំនាក់​ទំនង​នេះ​មាន​ដូច​ជា "Style” និង "Out Of the Woods” ​ផង​ដែរ។

  • អំពី​​អ្នក​​ផលិត​ចម្រៀង Calvin Harris (ខែ​កុម្ភៈ ២០១៥ ដល់​មិថុនា ២០១៦)

ត្បិត​ថា​គូ​ស្នេហ៍​នេះ​បាន​សាង​​អនុស្សាវរីយ​ផ្អែម​ល្ហែម​ច្រើន ប៉ុន្តែ​​នៅ​តែ​ត្រូវ​ដើរ​ដល់​ផ្លូវ​បំបែក។ ក្នុង​វីដេអូ​នៃ​​បទ​ចម្រៀង​ "Look What You Made Me Do” គេ​ឃើញ Taylor Swift វារ​ចេញ​ពី​ផ្នូរ ​នៅ​ក្បែរ​ស្លាក​ឈ្មោះ​ដែល​សរសេរ​ថា "Nils Sjoberg”។ នេះ​ដែល​ជា​ឈ្មោះ​ Taylor ប្រើ​ដើម្បី​លាក់​បាំង​អត្តសញ្ញាណ​ ក្នុង​ការ​ចូល​រួម​ផលិត​បទ "This is What You Came For” របស់​ Calvin ​ជា​មួយ Rihanna។

  • អំពី​តារា​សម្ដែង Tom Hiddleston (ខែ​មិថុនា ដល់​កញ្ញា ២០១៦)

ក្រោយ​បែក​ពី Calvin បាន​ប៉ុន្មាន​ថ្ងៃ គេ​ប្រទះ​ឃើញ Taylor ថើប​តារា​សម្ដែង Tom Hiddleston នៅ​​លើ​ឆ្នេរ​ខ្សាច់។ ទំនាក់ទំនង​អ្នក​ទាំង​ពីរ​ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម ប៉ុន្តែ​មិន​តែ​មិន​គង់វង្ស​ដូច​ទំនាក់ទំនង​មុនៗ​ដែរ។

Taylor បាន​​បង្ហាញ​តម្រុយ​មួយ​ចំនួន​អំពី Tom ក្នុង​វីដេអូ​ចម្រៀង​ "Look What You Made Me Do” គឺ​នៅ​ត្រង់​វគ្គ​នាង​រាំ​ជា​មួយ​ក្រុម​រាំ​បុរស​ដែល​មាន​ពាក់​អាវ​សរសេរ​អក្សរ​ថា "I <3 TS” ជា​អាវ​ដែល​ Tom ធ្លាប់​ពាក់​ពេល​នៅ​ទាក់ទង​ Taylor៕

ចុចអាន៖

​​​​​​

ប្រភព៖ Billboard | cheatsheet ប្រែ​សម្រួល៖ សុខហេង

មតិយោបល់