• 2019-07-16 06:57:58
  • ភាពយន្ត

John Cena បង្ហាញមុខដំបូងក្នុងការថតរឿង Fast 9

  • 2019-07-16 06:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Nathalie Emmanuel ដែល​ដើរ​តួ​ជា​ Ramsey ក្នុង​ខ្សែ​ភាពយន្ត​ Fast 8 បាន​បង្ហាញ​រូបភាព​ក្រោយ​ឆាក​នៃ​ការ​ថត​ខ្សែ​ភាពយន្ត​សែស្រឡាយ​ The Fast and the Furious វគ្គ​ថ្មី​ដែល​ជា​វគ្គ​ទី ៩ ឬ​ហៅ​ថា Fast 9។

រូបភាព​ទើប​​បង្ហោះ​​ថ្មីៗ​នេះ មាន​បង្ហាញ​នូវ​មុខ​មាត់​​​ John Cena ​ជា​​ការ​ចូល​រួម​លើក​ដំបូង​ក្នុង​ត្រកូល​ខ្សែ​ភាពយន្ត​ The Fast and the Furious ជា​មួយ​តួអង្គ​សំខាន់ៗ​ដទៃ​ទៀត។ ភាពយន្ត​ Fast 9 ត្រូវ​បាន​កំណត់​ថា​ចាក់​បញ្ចាំង​​នៅ​ថ្ងៃ​ទី ១៩ មេសា ឆ្នាំ​នេះ ប៉ុន្តែ​ត្រូវ​បាន​លើក​ទៅ​ឆ្នាំ​ក្រោយ ដើម្បី​ទុក​ចន្លោះ​ឲ្យ​ខ្សែ​ភាពយន្ត​បំបែក​ចេញ​ពី​សែស្រឡាយ​នេះ គឺ “Hobbs & Shaw” ដែល​គ្រោង​បញ្ចាំង​នៅ​ថ្ងៃ​ទី ២ សីហា ខាង​មុខ។

ជា​លទ្ធផល​ Fast 9 នឹង​ត្រូវ​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២២ ​ខែ​ឧសភា ឆ្នាំ ២០២០ ដោយ​មាន​ Justin Lin ត្រឡប់​មក​ធ្វើ​ជា​អ្នក​ដឹក​នាំ ក្រោយ​បាត់​វត្តមាន​ពី​វគ្គ ៣ ដល់ វគ្គ ៦។ វគ្គ​ថ្មី​នេះ​មិន​មាន​វត្តមាន​ The Rock នោះ​ទេ ដោយ​សារ​តែ​រវល់​នឹង​​រឿង “Hobbs & Shaw” ហេតុ​នេះ​ទើប​ John Cena លេច​មុខ​ជំនួស​វិញ៕​​

ចុចអាន៖

ប្រភព៖ Comingsoon ប្រែ​សម្រួល៖ សុខហេង

មតិយោបល់