• 2019-07-16 10:09:40
  • ស្ទីលតារា

ស្វាមី​ល្អ! ខេមរៈ សិរីមន្ត បាំង​ឆត្រ​ឲ្យ​ភរិយា ដើរ​កម្សាន្ត​នៅ​អង្គរ​វត្ត​ សាង​អនុស្សាវរីយ​​ផ្អែម​ល្ហែម

  • 2019-07-16 10:09:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប៉ុន្មាន​នាទី​មុន​នេះ​ប៉ុណ្ណោះ ដែល​រូប​ភាព​ច្រើន​សន្លឹក​របស់​តារា​ចម្រៀង ខេមរៈ សិរីមន្ត និង​ភរិយា​ព្រម​ទាំង​កូន​ផង ទៅ​កម្សាន្ត​នៅ​អង្គរវត្ត​នា​ខេត្ត​សៀមរាប ត្រូវ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម ដែល​ក្រោយ​មក​គេ​ឃើញ​អ្នក​គាំទ្រ​លោក​ជា​ច្រើន​បាន​ចូល​រួម​អបអរ។

ចាប់​តាំង​ពី​បើក​ចំហ​ទំនាក់ទំនង​ជា​ស្វាមី ភរិយា នឹង​គ្នា គេ​ឃើញ​ជា​រឿយ​ៗ សិរីមន្ត រមែង​នាំ​ភរិយា ទៅ​កម្សាន្ត ឬ​ទៅ​កម្មវិធី​នានា ខុស​ពី​ពេល​មុន ដែល​លោក​លាក់​ជិត​ឈឹង បើ​ទោះ​អ្នក​សារព័ត៌មាន​ចាប់​បាន​ភស្តុតាង​ម្ដង​ហើយ​ម្ដង​ទៀត​ក៏​ដោយ ក៏​លោក​នៅ​តែ​បដិសេធ​ដែរ។

ប៉ុន្តែ​ក្រោយ​ពី​ចូល​ហង្សមាស​មក​លោក សិរីមន្ត ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​១៨០ដឺក្រេ ដោយ​បាន​ប្រកាស​ពី​ចំណង​ទាក់​ទង​ដែល​លោក​បាន​ព្យាយាម​បិទ​បាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ដូច​បាន​ឃើញ​នៅ​ពេល​នេះ សិរីមន្ត បាន​នាំ​ក្រុម​គ្រួសារ​ទៅ​កម្សាន្ត​នៅ​ទឹក​ដី​អង្គរ​ដោយ​បើក​ចំហ​ក្នុង​លក្ខណៈ​ក្រុម​គ្រួសារ ដោយ​លោក​មិន​បាន​ចំណាយ​ពេល និង​ធនធាន​ទៅ​កម្សាន្ត​នៅ​បរទេស​ឡើយ។

តាម​រយៈ​រូបភាព​ដែល​លេច​ចេញ​លើ​ទំព័រ​ផ្ទាល់​ខ្លួន​របស់​លោក គេ​ឃើញ​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​ភរិយា​មែន​ទែន ដោយ​លោក​ថែម​ទាំង​ដើរ​បាំង​ឆត្រ​ជូន​ភរិយា​ស្រស់​ស្អាត​របស់​លោក​ទៀត​ផង បើ​ទោះ​លោក​ជា​តារា​ល្បី​មួយ​រូប​ក៏​ដោយ។

ភរិយា​របស់​លោក ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​ឈ្មោះ "ផល្លី" មាន​វ័យ​ប្រមាណ ៣០​ឆ្នាំ ពួក​លោក​បាន​រៀបការ​នឹង​គ្នា​តាំង​ពី​ឆ្នាំ ២០០៩។ មក​ដល់​បច្ចុប្បន្ន​​លោក សិរីមន្ត និង​ភរិយា មាន​កូន​ចំនួន ៣នាក់​ហើយ ហើយ​កូន​ម្នាក់​ក្នុង​ចំណោម​៣នាក់ ជា​ស្រី​មាន​ឈ្មោះ​ថា "ខេមរៈ ស្ត្រី" មាន​មុខ​មាត់​ដូច​បេះ​បិត​នឹង​លោក​តែ​ម្ដង៕

សិរីមន្ត និង​កូន​ស្រី​ឈ្មោះ ខេមរៈ ស្ត្រី

អត្ថបទ៖ ទារិកា

មតិយោបល់