• 2019-07-17 03:19:51
  • ចម្រៀង

ខ្លាំង! ប្រមូល​ពាក្យ​រិះគន់ មកផលិតជាបទចម្រៀងបានយ៉ាងពិរោះ

  • 2019-07-17 03:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Madilyn Bailey តារា​ចម្រៀង​លើ YouTube ល្បី​ម្នាក់ បាន​ផលិត​ឡើង​នូវ​ចម្រៀង​មួយ​បទ ដែល​ប៉ារូល​ក្នុង​បទ​ចម្រៀង​គឺ​ជា​មតិ​រិះគន់​ដែល​ខ្លួន​ទទួល​បាន​នា​ពេល​​កន្លង​មក ជា​ពិសេស​អ្នក​ដែល​មិន​ចូល​ចិត្ត (Hater) ​នាង​តែ​ម្ដង។

ប៉ារូល​ក្នុង​បទ​ចម្រៀង​មាន​ពោរពេញ​ដោយ​ពាក្យ​​សម្ដី​វាយ​ប្រហារ​ខ្លាំងៗ​ជា​ច្រើន ប៉ុន្តែ Madilyn អាច​ច្រៀង​ដោយ​មាន​ទឹក​មុខ​​ញញឹម​ស្រស់​ ដូច​បង្ហាញ​ថា​មិន​ខ្ចី​ឈឺ​នឹង​ពាក្យ​រិះគន់​អ៊ីចឹង។

គួរ​ដឹង​ថា​ចម្រៀង​ប្រភេទ​នេះ​ត្រូវ​បាន​ YouTuber ល្បីៗ​បង្កើត​ជា​ច្រើន​មក​ហើយ ដោយ​ប្រមូល​នូវ​ពាក្យ​រិះគន់​មក​តាក់តែង​ជា​បទ​ចម្រៀង​ដូច​គ្នា។ ក្នុង​នោះ​មាន​ដូច​ជា​ Elise Eklund, Colleen Ballinger, Social Repose, James Charles និង Bethany Mota ជា​ដើម៕​​​

ចុចអាន៖

អត្ថបទ៖ សុខហេង

មតិយោបល់