• 2019-07-18 04:23:54
  • ចម្រៀង

ចេញអាល់ប៊ុមថ្មីហើយ G-Devith ប្រកាស មាន Concert ផ្ទាល់ខ្លួន ចែកសំបុត្រ Free ទៀត

  • 2019-07-18 04:23:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ព្រឹកថ្ងៃទី១៧ កក្កដា​ មាន​ការ​ប្រកាស​ដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​ពិធី​សម្ពោធ​អាល់ប៊ុម​ថ្មី​របស់ G-Devith គឺ G-Devith នឹងមានការ​ប្រគំ​តន្រី្ត​ផ្ទាល់ខ្លួន ថែម​ទាំង​បើក​ឲ្យ​អ្នក​គាំ​ទ្រ​ចូល​រូម​ដោយ​សេរី​ទៀត​ផង​។

ការ​ប្រគំ​តន្ត្រី​នេះ​នឹង​ធ្វើ​នៅ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥​​ សីហា ២០១៩ ខាង​មុខ​នេះ ក្នុង​ Aeon Hall នៅជាន់ទី ៣​នៃផ្សារ​ទំនើប​អ៊ី​អន​ម៉ល សែន​សុខ​​ ស៊ីធី។​ សំបុត្រនឹងត្រូវចែក​ឲ្យអ្នកចូល​រួមដោយ Free Free ចំនួន ៣០០០​ ទៅដល់អ្នក​គាំ​ទ្រ​ដែល​មាន​​កម្ម​វិធី​ទូរស័ព្ទ​ដៃ Pleng by Smart នៅ​ក្នុង​ទូរស័ព្ទ​ដៃ​។

ដូច្នេះ​ អ្នក​ទាំង​អស់​គ្នា​គ្រាន់តែ​ដោន​ឡូត​ Pleng by Smart app ពី Google Play Store ឬ IOS ហើយ Update ឲ្យ​ក្លាយ​ជា Pleng by Smart Pro ដោយ​ចំណាយ​តែ​ ០.៩៩$ ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

បន្ទាប់​ពី​ធ្វើ​តាម​ការ​ណែនាំ​នេះ​ហើយ អ្នក​នឹង​ទទួល​បាន​សំបុត្រ Concert របស់ G-Devith និង​អាវ​យឺត​របស់ Pleng ដោយ​ឥត​គិត​ថ្លៃ​។ លោក​អ្នក​អាច​បើក​សំបុត្រ​ និង​អាវ​យឺត​បាន​ចាប់​ពី​ថ្ងៃ​ទី ២០ ខែ​កក្កដា នេះ​ត​ទៅ ​នៅ​ Smart Shop សាខា មុន្នីវង្ស កោះ​ពេជ្រ និង AEON Mall ទាំង​២​ ឬ​តាម​រោង​ភាព​យន្ត​ផ្សេងៗដូចជារោង​កុន Legend សាខា Eden Garden និង​សាខា City Mall ព្រម​ទាំង​នៅ​រោង​ភាព​យន្ត Major Cineplex AEON Mall Phnom Penh និង AEON Mall សែន​សុខ៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់