• 2019-07-18 04:11:29
  • ចម្រៀង

តារា​ចម្រៀង Original និងតន្ត្រី​ករ​វ័យ​ក្មេង​ជាច្រើន ជុំគ្នាប្រគំ​តន្ត្រីយប់ថ្ងៃសុក្រនេះ

  • 2019-07-18 04:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​ថ្ងៃ​សុក្រ ទី១៩ វិច្ឆិកា​ ២០១៩ នេះ ការ​ប្រគំ​តន្ត្រី Soundwave ត្រឡប់​មក​វិញ​សារ​ជា​ថ្មី​ម្ដង​ទៀត ជាមួយ​នឹង​មាន​ការ​ចូលរួម​សំដែង​ពី​សិល្បៈ​ករ​វ័យ​ក្មេង​មក​ពី The Sound Initiative ក្នុង​គោល​បំណង​ដើម្បី​អបអរ និង​បិទ​វគ្គ​បណ្ដុះបណ្ដាល​របស់ The Sound Initiative សម្រាប់​ឆ្នាំទី១។

សិស្ស​អាហារូបករណ៍​រលក​ថ្មី​ដែល​ទើប​តែ​បញ្ចប់​វគ្គ​បណ្ដុះ​បណ្ដាល​របស់ The Sound Initiative នឹង​លើក​យក​នូវ​បទ​ចម្រៀង​ថ្មី ដែល​ជា​ការ​និពន្ធ​របស់​ពួក​គេ​ផ្ទាល់​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ​​ ការ​ប្រ​គំ​តន្ត្រី Soundwave ក៏​មាន​ការ​ចូល​រួម​សម្ដែង​ពី​តារា Original Song ដូចជា៖ ក្រុម​តូច Small World Small Band ចិត្ត កញ្ចនា សេរី និង វុទ្ធា ព្រមទាំងមាន EDM ដោយ DJ Vutha ផងដែរ។

កម្មវិធី​នេះ​ចាប់​ផ្ដើម​ចាប់​ពី​ម៉ោង ៥ល្ងាច ដល់ ១០យប់ នៅ Hard Rock Cafe Phnom Penh (Exchange Square)។ ដើម្បី​ចូលរួម​ការ​ប្រគំ​តន្ត្រី Soundwave លោក​អ្នក​អាច​ទទួល​យក​សំបុត្រ​ចូលរួម​បាន​ដោយ​ចូល​ទៅ​គេហ​ទំព័រ​របស់ The Sound Initiative

ក្រុម​តូច
ចិត្ត កញ្ចនា

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់