• 2019-07-18 09:07:03
  • ចម្រៀង

ឡូយ​មែន​ទែន! កូន​ខ្មែរ​នៅ​អាមេរិក​ចេញ​បទ​ថ្មី បណ្ដុះ​ឲ្យ​គិត​វិជ្ជមាន ឯ​បទ​ភ្លេង​ស្ដាប់​ទៅ​ស្រស់ស្រាយ​តែ​ម្ដង

  • 2019-07-18 09:07:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ឃ្លាត​ឆ្ងាយ​ពី​មាតុភូមិ ប៉ុន្តែ​តារា​ចម្រៀង​ដែល​មាន​សញ្ជាតិ​ខ្មែរ ដើម្បី​កំណើត​អាមេរិក​មួយ​ចំនួន នៅ​តែ​បន្ត​ចេញ​បទ​ចម្រៀង​មិន​ឈប់ ក្នុង​នោះ​មាន​ទាំង​បទ​ច្រៀង​ជា​ភាសា​ជាតិ និង​បទ​ច្រៀង​ជា​ភាសា​អន្តរជាតិ។ ជាក់​ស្ដែង​លោក Soup Pha ដែល​ទើប​ធ្វើ​ដំណើរ​លើក​ចុង​ក្រោយ​មក​កម្ពុជា​ពី​ឆ្នាំ​នេះ និង​មិត្តភ័ក្ដិ​២នាក់​ទៀត ទើប​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន។

បទ​ថ្មី​នោះ​មាន​ចំណង​ជើង​ថា "Love And Unity” មាន​ន័យ​ថា "សេចក្ដី​ស្រឡាញ់ និង​សាមគ្គីភាព" ច្រៀង​ដោយ​លោក Jay Chan ft ជាមួយ Soup Pha & SK។ អត្ថន័យ​នៃ​បទ​ចម្រៀង​ទាំង​មូល បណ្ដុះ​គំនិត​ឲ្យ​គិត​ផ្លូវ​វិជ្ជមាន គិត​ល្អ ធ្វើ​ល្អ កុំ​ចង​កំហឹង តែ​ត្រូវ​ចេះ​អធ្យាស្រ័យ​គ្នា នោះ​ជីវិត​នឹង​រក​ក្ដី​សុខ​ឃើញ​មិន​ខាន។ វិល​បទ​ភ្លេង​ទៀត​សោត គឺ​សប្បាយ​ៗ ស្ដាប់​ហើយ​មាន​អារម្មណ៍​ថា ស្រស់​ស្រាយ មិន​ស្ដាយ​ការ​ដែល​សុខ​ចិត្ត​ទម្លាក់​ចិត្ត​អវិជ្ជមាន​ចេញ​ពី​ខ្លួន។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

មតិយោបល់