• 2019-07-20 03:23:36
  • ស្ទីលតារា

ស្រីស្រស់ ពេជ្រ សូលីកា បង្អួតសម្រស់ជាមួយ Porsche ពណ៌លឿងស្រស់ ឡូយអស់ស្ទះ!

  • 2019-07-20 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមពាក់កណ្ដាលឆ្នាំ ២០១៩ មានសិល្បករ សិល្បការិនីខ្មែរយើងមិនតិចនាក់ទេ ដែលបានផ្លាស់ប្ដូររថយន្តថ្មី បង្កើនភាពហ៊ឺហាផ្ទាល់ខ្លួន។ ក្រៅពីសិល្បករប៉ុន្មានដួងដែល Sabay បានបង្ហាញជូនប៉ុន្មានថ្ងៃមុននោះ ថ្ងៃនេះ គេប្រទះឃើញថា តារាថ្មីរបស់ហង្សមាស ពេជ្រ សូលីកា ក៏កាន់តែហ៊ឺហាថែមទៀត ក្រោយមានវត្តមានជាមួយរថយន្តប្រណិត Porsche ឆើតមួយគ្រឿង។

រូបភាពប៉ុន្មានសន្លឹករបស់តារាស្រីជាមួយរថយន្តប្រណិត ត្រូវបានលេចឡើងនៅ IG របស់ សូលីកា ធ្វើឲ្យមានការចាប់អារម្មណ៍។ ប្រិយមិត្តនាងជាច្រើនបានចូលមកសរសេរសារលើកសរសើរស្រីស្រស់រូបនេះថា ពិតជាសាកសមណាស់គ្នាណាស់ រវាងមនុស្ស ជាមួយរថយន្តដ៏ស្រស់ឆើតនេះ។ យ៉ាងណា គេមិនទាន់ដឹងនៅឡើយថា រថយន្តប្រណិតខាងលើជាកម្មសិទ្ធិរបស់នាង ឬយ៉ាងណា ខណៈសាមីខ្លួនមិនទាន់អាចសុំការបញ្ជាក់បាន។

តែចំណុចគួរចាប់អារម្មណ៍ ដែលថា រថយន្តនោះអាចមិនមែនជារបស់នាងទេ ដោយសំអាងលើសារខ្លីរបស់នាងភ្ជាប់មកជាមួយរូបភាពនាង និងរថយន្តប្រណិត។ សូលីកា សរសេរជាភាសាអង់គ្លេសថា "I'm not ready yet ignore my background” មានន័យជាខេមរៈភាសាថា "ខ្ញុំមិនទាន់ត្រៀមរួចរាល់នៅឡើយទេ សូមរំលងអ្វីដែលនៅពីក្រោយខ្ញុំ!”។

យ៉ាងណាក៏ដោយ កន្លងមកគេធ្លាប់ឃើញនាង មានប្រើរថយន្តស៊េរីដូចគ្នានេះមួយគ្រឿង ប៉ុន្តែជាពណ៌ខ្មៅ។តោះ...ទស្សនាស្ទីលផ្ទាល់ខ្លួនរបស់ សូលីកា ជាមួយអាក្ដាមពណ៌លឿងស្រស់នេះទាំងអស់គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់