• 2019-07-23 02:41:16
  • ព័ត៌មាន

Bella និង Tor ទទួល​បាន​ពានម្នាក់មួយក្នុង​កម្មវិធី Nataraj Awards

  • 2019-07-23 02:41:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីល្ងាចថ្ងៃអាទិត្យ ទី ២១ បុរស​កម្ពស់ ១,៨៥ ម Tor Thanapob បាន​ឡើង​ទៅ​ទទួល​ពាន Best Supporting Actor រីឯស្រីស្អាត Bella Ranee ទទួល​បាន​ពាន​ Best Actress ២០១៩ នៅ​ក្នុង​កម្ម​វិធី​ពាន​រង្វាន់​ប្រចាំ​ឆ្នាំលើកទី ១០ របស់ Nataraj Awards ។

Tor Thanapob
Bella Ranee

Tor គឺជា​តួ​រង​ក្នុង​រឿង In Family We Trust របស់ ផលិត​កម្ម​ដ៏​ល្បី​មួយ​របស់​ថៃ​គឺ​ផលិតកម្ម GDH ដែលបានឈ្នះពានរង្វាន់នេះ។ កាល​ពីឆ្នាំ ២០១៨ Tor Thanapob ក៏​បាន​ទទួល​ពាន​រង្វាន់​ជា Best Actor ២០១៨ របស់ Project S The Series: Side by Side ក្នុង​កម្ម​វិធី​នេះ​ផង​ដែរ។

ចំណែក​ឯ Bella វិញ​ក៏​ត្រូវ​បាន​ស្គាល់ថា ​ជា​តួឯក​ស្រី​មាន​ចរិត​គួរ​ឲ្យ​ស្រឡាញ់​នៅ​ក្នុង​រឿង​ល្បី​ប្រចាំ​ឆ្នាំ ២០១៨ បុព្វេសន្និវាស ដែល​នាង​ត្រូវ​ឆ្លង​កាល​​វេលា​ពី​បច្ចុប្បន្ន​ត្រឡប់​មក​សម័យ អយុធ្យា ដោយ​សារ​តែ​និស្ស័យ​ស្នេហ៍​របស់​នាង​នៅ​ជាប់​ជំពាក់​ជាមួយ​នឹង​តួ​ប្រុស។

Tor Thanapob និង Bella Ranee ក៏​ធ្លាប់​បាន​ចាប់​ជា​ដៃ​គូរ​ជា​តារា​បង្ហាញ​ម៉ូដ​នៅ​ក្នុង​កម្មវិធី Lazada Women's Festival កាល​ពី​ឧសភា​កន្លង​ទៅផងដែរ៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់