• 2019-07-23 02:37:48
  • ភាពយន្ត

រឿង​ថ្មី «The King's Avatar» របស់ Yang Yang ចេញផ្ទាំងរូបភាព​បណ្ដើរ​ៗ​ហើយ

  • 2019-07-23 02:37:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ថ្មីដែល​​មាន​លក្ខណៈ​ជា​ការ​ប្រកួត​ហ្គេម Online ពេល​នេះ​បាន​បញ្ចេញ Poster ជា​ផ្លូវ​ការ​ហើយ។ រឿង​ថ្មី​នេះ​មាន​ចំណង​ជើង​ថា «The King's Avatar» ដែល​ចូល​រួម​សម្ដែង​ដោយ​ប្រុស​សង្ហា Yang Yang នឹងចាក់បញ្ចាំងនៅលើ Tencent Video។

ផ្ទាំងរូបភាពផ្លូវការពី Weibo

Yang Yang គឺ​ជា​តួឯក​តែ​ម្នាក់​គត់​ដែល​ដើរ​តួជា​អតីត​ប្រធាន​ក្រុម Excellent Era និង​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុម Happy ព្រម​ទាំង​អ្នក​ដឹក​នាំក្រុម Glory របស់​ចិន​ផង​ដែរ។ បុរសម្នាក់នេះ​ក៏​ត្រូវ​បាន​ស្គាល់​ថា ជា "Glory Textbook" និង​ជា​ម្នាក់​ក្នុង​ចំណោម អ្នក​ខ្លាំង​ទាំង ៤ នាក់​ផ្នែក​យុទ្ធសាស្រ្ត​ក្នុង​ការ​លេង​ហ្គេម។

រូបភាព: Weibo

សាច់រឿងទាំងមូល​របស់​រឿង​នេះគឺ និយាយ​អំពី​កីឡា Esport របស់​ប្រទេស​ចិន​ដែល​ផ្ដោតទៅលើ​ការ​លេង​ហ្គេម​អនឡាញ​មាន​ឈ្មោះថា "Glory"។ ហ្គេម​អន​ឡាញ "Glory" ត្រូវ​បាន​បាត់បង់សក្ដានុពលរបស់ខ្លួន ប៉ុន្តែ​វា​ត្រូវ​បាន​ស្រោច​ស្រង់​ឡើងមកវិញ​ដោយ​តួឯក​ប្រុស Ye Xiu ដែល​សម្ដែង Yang Yang។

រូបភាព: Weibo

យ៉ាង​ណា​មិញ ចំពោះ​កាលបរិច្ឆេទ​ច្បាស់លាស់​ក្នុង​ការចាក់​បញ្ចាំង​រឿងនេះ គឺ​នៅ​តែ​មិន​មាន​ព័ត៌មាន​ណា​បញ្ជាក់​ច្បាស់​ឡើយ​៕

អត្ថបទ៖ ឈឹម វិមានរ័ត្ននា

មតិយោបល់