• 2019-07-23 02:35:37
  • ភាពយន្ត

​​​រឿង​ភាគ​កូរ៉េ​ទាំង៤ ដែល​អ្នក​មិន​គួរ​រំលង​ នៅខែកក្កដានេះ​

  • 2019-07-23 02:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់​ពេល​ត្រូវ​សម្រាក​ពី​ការងារ​​ និង​កិច្ចការ​​របស់​សាលា​ដាក់​ឲ្យ​ហើយ​មែន​ទេ?​ ហើយ​ក៏ដល់​ពេល​ សាលា​ឈប់​រយៈពេល​យូរ​គួរ​សម​ដែរ។ តោះ​ដល់​ពេល​សម្រាប់​ខ្លួន​ឯង​ ក្នុង​ការ​ចំណាយ​ពេល​មើល​រឿង​ភាគ​កូរ៉េ​ ដែល​នឹង​ត្រៀម​ចេញ​នា​ពេល​ខាង​មុខ​នេះ។ ថ្ងៃ​នេះ​​ យើង​នឹង​ណែ​នាំ​​លោក​អ្នក​ពីរឿង​ភាគ​កូរ៉េ​​ទាំង៤​ដែល​អ្នក​មិន​គួរ​រំលង​ ក្នុង​ឧកាស​ដ៏ល្អ​មួយ​នេះ។

១.Hotel De Luna

រឿង​នេះ​និយាយ​ពី​នារី​ម្នាក់​ ត្រួវ​បាន​ជាប់​ឲ្យ​គ្រប់​គ្រង​នៅ​ក្នុង​សណ្ឋាគារ​មួយ​ឈ្មោះ​ថា​ Hote​l​​​​​​​De Luna ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ដោយ​គ្មាន​ការ​ស្លាប់​អ្វី​ទាំង​អស់​។ ហើយ​​នេះ​អាថ៌កំបាំង​មួយ​មិន​អាច​ដោះ​ស្រាយ​បាន​ ជា​ហេតុ​ធ្វើ​អោយ​មាន​តូ​ប្រុស​ម្នាក់​ទៀត​ ជា​អ្នក​គ្រប់​គ្រង​លំដាប់​មួយ​នៅ​បណ្តាសណ្ឋាគារ​ធំៗ ប៉ុន្តែ​បែរ​ជា​ត្រួវ​ជាប់​ពាក្យ​សន្យា​មួយ​ជា​មួយ​ម្ទាស់​សណ្ឋាគារ​ដ៏​ស្រស់​ស្អាត​ ថា​នឹងត្រូវ​គ្រប់​គ្រង់​នៅ​ទី​នោះ។ អ្វី​ដែល​ចម្លែក​នោះ​ នៅ​ទីនោះ​មាន​អ្វី​ម៉្យាង​ ដែល​តួ​ប្រុស​មិន​ចង់​ទៅ​ធ្វើ​ការ​វិញ។ នៅ​ក្នុង​រឿង​នេះ​សម្តែង​ដោយ​ IU ជា​ម្ទាស់សណ្ឋាគារ និង តូប្រុស​ Yeo Jin Goo។

២. Rookie Historian Goo Hae Ryung

រឿង​ថ្មី​របស់​ MBC លើក​នេះ​បាន​នាំ​យក​រឿង​បែប​ប្រវត្តិ​របស់​កូរ៉េ​ នៅ​សម័យ​ទី​១៩​ ដែល​និយាយ​ពីប្រវត្តិ​សាស្រ្ត​របស់​នារី​ម្នាក់​នៅ​សម័យ​នោះ​ ក្នុង​ការ​ចង់​ផ្លាស់​ប្តូរ​ជោគ​វាសនា​របស់​ខ្លួន​ ប៉ុន្តែ​ត្រួវ​បាន​ជូប​រាជ្យបុត្រ​ម្នាក់​ មាន​រឿង​សំងាត់​របស់​ខ្លួន​មិន​អាច​ប្រាប់​បាន​។ រឿង​នេះ​ក៏​ កំពុង​តែ​ចាក់​ផ្សាយ​ផង​ដែរ​។ សម្តែង​ដោយ​​ Cha Eun Woo ជា​រាជ្យ​បុត្រ​ និងSin se Kyung។

៣. Level Up

រឿង​នេះ​និយាយ​ពី​ការ​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ហ្គេម​មួយ​ ក្នុង​ការ​អភិវឌ្ឍន៏​វា​ឲ្យ​កាន់​តែ​ទទួល​ស្គាល់​ ប៉ុន្តែ​ត្រួវ​បាន​ជូប​ជា​មួយ​បរុស​ម្នាក់​ ដែល​មាន​ចិត្ត​ត្រជាក់​ក្នុង​ការ​បញ្ចេញ​កាយ​វិកាយ​។ ហើយ​ពូក​គេ​ក៏​ជួប​គ្នា​បង្កើត​ជា​បរិយាកាស​រឿង​មួយ​នេះ​កាន់​តែ​មាន​ភាព​ Romantic និងកំប្លែង​ថែម​ទៀត​ផង​។ សម្តែង​ដោយ​តូអង្គ​ Sung Hoon និង Han Bo Reum។

៤. Moment at 18

រឿង​របស់​ JTBC នេះ​និយាយ​ពី​ជីវិត​នៅ​វ័យ​១៨ឆ្នាំ​របស់ម្នាក់ៗ​ ដែល​អ្នក​ណា​ក៏ធ្លាប់​ជួប​ប្រទេះ​ ស្ទើរ​គ្រប់​គ្នា​ទាំង​អស់​នៅ​ក្នុង​វ័យ​មួយ​នេះ​។ បាន​បង្ហាញ​ពី​ជិវិត​ជា​យុវវ័យ​ ត្រួវ​ជួប​នឹង​ប្រឈម​មុខ​នឹង​អ្វី​ខ្លះ​ ដែល​ខ្លួន​គួរ​តែ​ដោះ​ស្រាយ​។ រឿង​នេះ​សម្តែង​ដោយ​ Kim Hyang Gi និង Ong Seong Woo៕

ចុចអាន៖

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់