• 2019-07-23 02:15:00
  • ស្ទីលតារា

ត្រចៀកកាំ ចាស់​ដូច​យាយ បង្ហុយ​ផ្សែង​បារី​ឥត​ឈប់​នៅ​កន្លែង​ថត​រឿង

  • 2019-07-23 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ថ្មី​ម្ដង​ទៀត តារា​សម្ដែង​ស្រី​ចាស់​វស្សា​ចិន Zhao Wei ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជក់​បារី​​នៅ​ទី​សាធារណៈ ខណៈ​សម្រស់​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង។

បណ្ដាញ​ព៏ត៌មាន QQ បាន​ចុះផ្សាយ​ថា មួយ​រយៈ​នេះ តារា​សម្ដែង​ជួរ​មុខ​ចិន Zhao Wei បាន​ផ្លាស់​ប្ដូរ​តួនាទី​របស់​ខ្លួន ពី​តារា​សម្ដែង​ ទៅ​ជា​អ្នក​ដឹកនាំ​រឿង​វិញ។

ដោយ​មុន​នេះ​បន្តិច គេ​បាន​ប្រទះ​ឃើញ​ថា​នាង​កំពុង​ដឹក​នាំ​កម្មវិធីមួយ។ នៅ​ក្នុង​កម្រង​រូបភាព​ទាំង​នេះ តារា​សម្ដែងស្រី​វ័យ​៤៣ឆ្នាំ ស្លៀកពាក់​រញ៉េរញ៉ៃ ជាមួយ​នឹង​មុខ​ហើម​ខ្លាំង ខុស​ពី​រូប​ដែល​នាង​តែង​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

អ្នកកាសែត​ដដែល បាន​ទម្លាយ​ថា នៅ​ម៉ោង​សម្រាក តួ​រឿង “ព្រះនាងយេយេ” មិន​បាន​ឃ្លាត​ឆ្ងាយ​បារី​សូម្បី​តែ​មួយ​ជំហាន ពោល​គឺ​នាង​ជក់​បារី​ពេញ​ពេល​សម្រាក​នោះ​តែ​ម្ដង។ រូបភាព​ទាំង​នេះ ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់​យ៉ាង​ខ្លាំង ដោយ​លើក​ឡើង​ថា នាង​នឹង​ធ្វើ​ជា​គំរូ​មិន​ល្អ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន៕

ចុចអាន៖ ​​ ទ្រព្យ​សម្បត្តិ​រាប់​ពាន់​លាន​ដុល្លារ តែ​ត្រចៀកកាំ​អង្គុយ​ញ៉ាំ​អី​នៅ​នឹង​ដី​យ៉ាង​សាមញ្ញ

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម