• 2019-07-23 05:54:16
  • ស្ទីលតារា

Sulli បង្ហោះ​រូប​ឈុត​ហែល​ទឹក​ត្រូវ​គេ​រិះ​គន់​និង​សរសើរ​ក្នុង​ពេល​តែ​មួយ

  • 2019-07-23 05:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sulli ដែល​ជា​អតីត​សមាជិក​ក្រុម F(x) បាន​បង្ហោះ​រូប​ដ៏​សិច​ស៊ី​ក្នុង​ឈុត​ហែល​ទឹក​នៅ​ក្នុង​គណនី Instagram របស់​ខ្លួន​កាល​ពី ២ថ្ងៃ​មុន​។

នាង​បាន​ថត​រូប​បែប​មើល​ទៅ​ដូច​កូន​ក្មេង​កំពុង​តែ​លេង​ទឹក ដែល​មាន​ទឹក​មុខ​ស្រងូតស្រងាត់​។ ទន្ទឹម​នឹង​ការ​បង្ហោះ​រូប​សិច​ស៊ី​នេះ​ដែរ នាង​ទទួល​បាន​ទាំង​ការ​រិះ​គន់​និង​ការ​កោត​សរសើរ​ពី​អ្នក​គាំ​ទ្រ។

មតិ​មួយ​ចំនួន​បាន​និយាយ​ថា នាង​ពិត​ជា​ស្អាត​ណាស់​នៅ​ក្នុង​ឈុត​សំលៀកបំពាក់​មួយ​នេះ​។ អ្នក​ខ្លះ​ក៏​បាន​មាក់ងាយ​នាង​តាមរយៈ​ការ​បញ្ចេញ​មតិ​ជា Comment រីឯ​អ្នក​ផ្សេង​ទៀត​រិះ​គន់​ថា នាង​មើល​ទៅ​ដូច​អ្នក​ញៀន​ថ្នាំ​។

យ៉ាង​ណា​មិញ អ្នក​គាំ​ទ្រ​នៅតែ​បន្ត​ការ​គាំទ្រ​និង​ស្ងើច​សរសើរ​នាង​ថា ស្អាត​ ព្រម​ទាំង​បាន​លើក​ទឹកចិត្ត​ដល់​នាង​ឲ្យ​បន្ត​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​ស្រឡាញ់​។

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម