• 2019-07-23 07:47:02
  • ព័ត៌មាន

ដោយ​សារ​ម៉ូដ​ទំពែក​​ ធ្វើ​ឲ្យ សាន ផានិត បាន និង​កំពុង​កើប​លុយ​សម្បើម

  • 2019-07-23 07:47:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី តារា​ចម្រៀង សាន ផានិត លោក​អ្នក​ប្រហែល​ជា​ស្គាល់​ច្បាស់​ហើយ​ត្បិត​អី​លោក គឺ​ជា​តារា​ចម្រៀង​ជើង​ចាស់​ម្នាក់​នៅ​តែ​​អាច​រក្សា​ប្រជាប្រិយភាព​រហូត​មក​ដល់​បច្ចុប្បន្ន​។ ក្រៅ​ពី​អាជីព​ចម្រៀង ម្ចាស់​បទ"​ទូរស័ព្ទ​ប្រាប់​ផង​"​រូប​នេះ ក៏​បាន​​ហក់​ចូល​វិស័យ​ភាពយន្ត​បាន​ជា​ច្រើន​រឿង​ផង​ដែរ ដែល​ចំណុច​គួរ​កត់​សម្គាល់ គឺ​ក្រោយ​ពី​លោក​កោ​សក់​អស់​រលីង​ពី​ក្បាល។

សាមី​ខ្លួន បាន​អះអាង​ថា បច្ចុប្បន្ន​លោក​បាន និង​កំពុង​តែ​មមាញឹក​ជា​ខ្លាំង​លើ​ទីផ្សារ​សម្ដែង​ជា​ខ្លាំង ដោយ​មិន​ចាញ់​អាជីព​ចម្រៀង​ដែល​ធ្លាប់​លើក​ស្ទួយ​លោក​កាល​ពី​ជាង ១០​ឆ្នាំ​មុន​នោះ​ទេ។ លោក​​បាន​ថ្លែង​ថា ការ​មាន​ទីផ្សារ​ទាំង​នេះ​ក៏​ព្រោះ​​តែ​ម៉ូដ​សក់​ទំពែក​ស្ទើរ​​អស់​របស់​ខ្លួន ដែល​បាន​ទាក់​ទាញ​ផលិតករ​ចាប់​អារម្មណ៍​ហៅ​លោក​សម្ដែង​ជា​បន្ត​បន្ទាប់។

តាម​ការ​បញ្ជាក់​របស់​លោក សាន ផានិត បាន​រៀបរាប់​ឲ្យ​ដឹង​ថា គ្រាន់​តែ​ភាព​យន្ត​បែប​កំប្លែង​ខ្នាត​ខ្លី​ប៉ុណ្ណោះ លោក​​បាន​ថត​មិន​ក្រោម​៥០​រឿង​ឡើយ ក្នុង​នោះ គឺ​ថត​ឲ្យ​ផលិតកម្ម​ថោន ភាពយន្ត​ទាំង​នោះ​នៅ​មិន​ទាន់​ចាក់​បញ្ចាំង​នៅ​ឡើយ ហើយ​បច្ចុប្បន្ន​កំពុង​តែ​សម្រុក​ថត​បន្ថែម​ទៀត។ ភាពយន្ត​ដែល​លោក​ថត​ភាគ​ច្រើន​ថត​ឲ្យ​កម្មវិធី​"ដូច្នឹង​ផង" ភាគ​ច្រើន លោក​​តួ​បែប​កំប្លែង ជា​​ព្រះ​សង្ឃ ឬ​ជា​មនុស្ស​​ក្បាល​ខួច​ជា​ដើម។

វិល​ការ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ ឬ​ភាពយន្ត​សម្រាប់​បញ្ចាំង​នៅ​រោង​កុន​វិញ លោក សាន ផានិត ប្រាប់​ថា ក៏​មាន​ចំនួន​ច្រើន​ដូច​គ្នា ក្នុង​នោះ​លោក បាន​ថត​ចំនួន​២​រឿង​រួច​មក​ហើយ តែ​នៅ​មិន​ទាន់​បាន​ចាក់​បញ្ចាំង​ដូច​គ្នា។ ភាពយន្ត​ទាំង​ពីរ​រឿង​របស់​លោក​នោះ​ មាន​រឿង "ឈាម" ផលិតកម្ម​រ៉ុក និង​រឿង "ខ្មោច​គរ" របស់​ផលិតកម្ម ថោន។ ភាពយន្ត​ទាំង​ពី​នេះ​ដើរ​តូច​ជា ព្រះ​សង្ឃ​ពោល។

ក្រៅ​ពី​ភាពយន្ត​ដែល​បាន​រៀប​រាប់​ខាង​លើ លោក សាន ផាន កន្លង​មក​ក៏​​ធ្លាប់​ស្ដែង​ភាពយន្ត​ខ្នាត​ធំ ចំនួន​២រឿង​ផ្សេង​ទៀត​ដែរ មាន​​រឿង" កម្លាំង និង​វាសនា" កាល​ពី​ឆ្នាំ២០០៦ និង ​រឿង"ខ្មោច​០០៧ កាល​អំឡុង​ឆ្នាំ ២០១៤។ លោក​ឲ្យ​ដឹង​ថា លោក​ហាក់​មាន​យីអ៊ុន​ខ្ពស់​ពិត​មែន ក្រោយ​ពី​កោរ​សក់។ យ៉ាង​ណា លោក​សុំ​មិន​បង្ហាញ​ពី​តួលេខ​នៃ​ប្រាក់​ចំណូល ក៏​ដូច​ជា​តម្លៃ​ខ្លួន​បាន​ពី​ការងារ​ទាំង​នោះ​ឡើយ គ្រាន់​តែ​លោក​បង្ហើប​ថា "ច្រើន​គួរ​សម"៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់