• 2019-07-25 03:51:30
  • ព័ត៌មាន

ក្នុង​រឿង​មែន ប៉ុន្តែ អេដវីន របួស​ពេញ​ខ្លួន​មែន​ទែន ក្រោយ​លោត​ចូល​ស្រះ​ឈូក​ជម្រៅ​ ៥ ម៉ែត្រ

  • 2019-07-25 03:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​សិល្បៈ​របស់​លោក​ អេតវីន​ កំពុង​តែ​កាក់កប​ក្នុង​អាជីព​ជា​អ្នក​សម្ដែង កំឡុង​ពេល​ដែល​លោក​កំពុង​មមាញឹក​ធ្វើជា​ពិធី​ករ។ យ៉ាងណាមិញ បច្ចុប្បន្ន​នេះ​ លោក​កំពុង​តែ​ជិត​បញ្ចប់​ក្នុង​ការ​ថត​រឿងសព្វសិទ្ធ ដែល​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ ភីអិនអិន​នៅ​ពេល​ឆាប់ៗ​នេះ។

សាច់រឿង​សព្វសិទ្ធ ដែល​ជា​រឿង​និទាន​បុរាណ​ខ្មែរ​ ត្រូវ​បាន​កែច្នៃ​យក​មក​សម្ដែង​សារជាថ្មី​លាយឡំ​នឹង​ឈុត​ឆាក​ដ៏​អស្ចារ្យ​ដែល​លោក​ អេតវីន ​គឺ​ជា​តួ​ឯក​នៅ​ក្នុង​សាច់រឿង​ផ្ទាល់​តែ​ម្ដង។ លោក​បាន​និយាយ​ថា ​រឿង​នេះ​ពិត​ជា​ថ្មី​ហើយ​ប្លែក ចំពោះ​ការ​ថត​រឿង​មួយ​នេះ​គឺ​ត្រូវ​ចំណាយ​ពេល​យូរ ព្រោះ​ត្រូវ​ស្លៀកពាក់​ជា​ឈុត​បុរាណ ដូច្នេះ​ការ​ផ្លាស់​ប្ដូរ​សំលៀកបំពាក់​ ពិតជា​មិនងាយ​ស្រួល ។

នៅ​កំឡុង​ពេល​ថត​រឿង​ លោក​បាន​ប្រាប់​ថា​ មាន​ការ​លំបាក​ខ្លះ​ដែរ​ នៅ​ត្រង់​ឈុត​ដែល​លោក​ត្រូវ​ហក់​ទឹក​ជម្រៅ​ប្រមាណ ៥ម៉ែត្រដើម្បី​ជួយ​ក្មេង​លង់ទឹក មិន​តែ​ប៉ុណ្ណោះ​ ទឹក​នោះ​មាន​ទាំង​ឈូក និង​បន្លា​ជាច្រើន ធ្វើ​អោយ​លោក​មាន​របួល​ពេញ​ខ្លួន តែ​មិន​ត្រូវ​អី​ធ្ងន់ធ្ងរ​នោះ​ទេ។ នៅ​ពេល​ដែល​ថត​បញ្ចប់​រឿង​សព្វសិទ្ធ លោក​ថា​មិន​ទាន់​ចង់​ថត​រឿង​ថ្មី​ទៀត​នោះ​ទេ ព្រោះ​ចង់​ទុក​ពេលសម្រាក​ និង​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​សិន តែ​ការងារ​ជា​ពិធី ករ​នៅ​តែ​បន្ត​ដដែល។​

សាច់រឿង​នេះ​ដែរ​ បាន​យក​មក​សម្ដែង​ផ្ទាល់ ​នៅ​ក្នុង​កម្មវិធី ខួប៤ឆ្នាំ​របស់​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន។ ចំពោះរឿង​នេះ ​គឺ​ថត​អស់​រយៈ​ពេល​ជិត​ពីរ​ឆ្នាំ​ ​និង​ចំណាយ​ទឹក​ប្រាក់​ច្រើន​គួរសម។​ ដូចនេះ​ទាំង​តារា​សម្ដែង​​​ ​និងអ្នក​ផលិត​រឿង​ព្រមទាំង​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន​ មាន​ការ​រំពឹង​ខ្ពស់​ចំពោះ​ចំនួន​ទស្សនិកជន៕

​​​​​​

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់