• 2019-07-25 02:44:00
  • ចម្រៀង

លង់​ហើយ! ព្រះនាង​តូច នរោត្តម ជេន​ណា ក្រមិចក្រមើម​គួរ​ឲ្យ​ក្នាញ់ និង​សិល្បៈ​ពេញ​ខ្លួន​គួរ​ឲ្យ​ស្ញប់ស្ញែង

  • 2019-07-25 02:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាង​តូច នរោត្តម ជេនណា បុត្រី​ទី​២​របស់​ព្រះ​ម្ចាស់​ក្សត្រី​បុប្ផារី និង​ជា​ព្រះ​រាជនត្តា​របស់​សម្ដេច​ព្រះ​មហិស្សរៈ នរោត្តម ចក្រពង្ស។ ព្រះនាង​តូច ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​សែស្រឡាយ​រាជវង្ស​ដែល​មាន​សម្ផស្ស​ស្រស់​ស្អាត​ទាំង​នៅ​វ័យ​ក្មេង ពិសេស​នោះ គឺ​មាន​ទេពកោសល្យ​សិល្បៈ​ពោរពាស​គួរ​ឲ្យ​ស្ងប់ស្ងែង។

សមត្ថភាព​សិល្បៈ​របស់​ព្រះនាង​តូច​ដ៏​គួរ​ឲ្យ​ស្រឡាញ់​អង្គ​នេះ គឺ​ព្រះនាង​អាច​ច្រៀង​បាន​ទាំង​ចម្រៀង​សម័យ បុរាណ ថែម​ទាំង​ចេះ​ដើរ​ម៉ូដ និង​រាំ​ចង្វាក់ K-Pop ទៀត​ផង។ តាម​រយៈ​សមត្ថភាព​យ៉ាង​កម្រ​សម្រាប់​កុមារ​ដែល​មាន​វ័យ​ស្របាល​គ្នា​នេះ គេ​ឃើញ​ព្រះនាង រមែង​បង្ហាញ​វីដេអូ​ស្ដី​ពី​សកម្មភាព​សិល្បៈ​របស់​ព្រះនាង​ជា​រឿយ​នៅ​លើ​ហ្វេសប៊ុក រួម​ទាំង​យូធូប​ផ្ទាល់​ព្រះអង្គ។

វីដេអូ​ខ្លី​មួយ​ដែល​ព្រះនាង​តូច ច្រៀង​ចម្រៀង​បទ "កន្ទឹ្រម​ខែ​ចែត្រ" បាន ត្រូវ​លេច​ចេញ​លើ​បណ្ដាញ​សង្គម​ទាំង​នោះ ដោយ​បាន និង​កំពុង​ធ្វើ​ឲ្យ​ប្រិយមិត្ត ពិសេស​អ្នក​គាំទ្រ​ព្រះនាង រំជើបរំជួល និង​ស្ញប់ស្ញែង។ ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្រៅ​ពី​សម្ផស្ស​ស្រស់​ស្អាត​ហើយ​នោះ ព្រះនាង​តូច​អង្គ​នេះ មាន​កាយវិការ​ក្រមិចក្រមើម​តាម​បទ​ចម្រៀង ដែល​មើល​ទៅ ពិត​ជា​គួរ​ឲ្យ​ស្រឡាញ់​មែន​ទែន។

តោះ...ទស្សនា​សមត្ថភាព និង​ភាព​គួរ​ឲ្យ​ស្រឡាញ់​របស់​ព្រះនាង​តូច​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់