• 2019-07-26 10:20:58
  • ជីវិតតារា

Daesung ចេញ​លិខិត​សុំទោស​ភ្លាមៗ​ បន្ទាប់​​មាន​ការ​ចោទ​ប្រកាន់​ ១

  • 2019-07-26 10:20:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Daesung បាន​ចេញ​លិខិត​សុំទោស​ជា​សាធារណៈ​មួយ​ភ្លាមៗ​ដោយ​មាន​ការ​យល់​ច្រឡំ​ថា​ អគារ​របស់​លោក​មាន​ការ​ធ្វើ​សកម្ម​ភាព​កម្សាន្ត​ខុស​ច្បាប់​មួយ​នៅ​តំបន់ Gangnam។ កាល​ពី​ព្រឹកថ្ងៃទី ២៦​ កក្កដា ២០១៩ Daesung បានចេញ​លិខិត​សុំទោស​តាម​រយៈផលិត​កម្ម YG ដែល​មាន​ខ្លឹម​សារ​ដូច​តទៅ៖

«សួស្ដី! ខ្ញុំឈ្មោះ Daesung

ជា​ដំបូង ខ្ញុំ​សូម​ធ្វើ​ការ​សុំទោស​ទៅ​ដល់​អ្នក​ទាំង​អស់​គ្នា​ចំពោះ​រឿង​ដែល​បាន​កើត​ឡើង កំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​បំពេញ​កាតព្វ​កិច្ច​ហាត់​ទាហាន ដែល​វា​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បារម្ភ​ពី​ខ្ញុំ។

អគារ​ដែល​មាន​បញ្ហា​នេះ គឺ​ខ្ញុំ​បាន​ទិញ​វាមុន​ពេល​ខ្ញុំ​ចេញ​ទៅ​ហាត់​ទាហាន​។ ខ្ញុំ​ត្រូវ​បាន​ចូល​ទៅ​ធ្វើ​ជា​ទាហាន​ភ្លាម​បន្ទាប់​ពី​ខ្ញុំ​ទិញ​វា​ហើយ​។ ខ្ញុំ​ពិត​ជា​សុំ​អភ័យ​ទោស​ចំពោះ​អ្នក​ទាំង​អស់​គ្នា​ដែល​ខ្វះ​បទ​ពិសោធន៍​ក្នុង​ការគ្រប់​គ្រង​អគារ​របស់​ខ្លួន​ឯង។

ក្នុង​ពេល​ជាមួយ​គ្នា​ដែល​ខ្ញុំ​ទិញ​អគារ​នោះ អ្នក​ដែល​ជួល​អគារ​នេះ​បន្ត​​គឺ​គេ​បាន​រើចូល​ទៅ​នៅ​ភ្លាម​ៗតែ​ម្ដង។ ដូច្នេះ ហើយ​ចំពោះ​សកម្មភាព​ខុស​ច្បាប់​ទាំងនោះ​គឺខ្ញុំ​មិន​ដឹង​នោះ​ទេ​។ ទៅ​តាម​អ្វី​ដែល​បាន​កើត​ឡើង​នោះ ក្នុង​នាម​ខ្ញុំ​ជា​ម្ចាស់​កម្មសិទ្ធ ខ្ញុំ​នឹង​ចាត់​ការ​ទៅ​តាម​ផ្លូវ​​ច្បាប់​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។

ខ្ញុំពិត​ជា​ទទួល​កំហុស​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​តបស្នង​នូវ​អ្វី​ដែល​បាន​កើត​ឡើង​។

ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើត​ឡើង។ សូមអរគុណ!»

ខាង​ក្រោមជាលិខិត​ជា​ភាសា​អង់គ្លេស​៖

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់