• 2019-07-29 10:23:20
  • ព័ត៌មាន

ខ្លះៗ​ ពី​បុរស​កំប្លែង​វ័យ​ក្មេង Epic Asian​ ដែល​កំពុង​ល្បី​លើ​ Internet

  • 2019-07-29 10:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​អ្នក​ប្រហែល​ជា​បាន​ស្គាល់​រួច​មក​ហើយ​ ពី​វិដេអូ​មួយ របស់​បុរស​ម្នាក់​​​ ដែល​និយាយ​​ Reviews រឿង​ជា​ភាសា​អង់គ្លេស​​ និង​បាន​​ប្រើ​ប្រាស់​ភាសា​និយាយ​ផ្ទាល់​ខ្លួន​។ បុរស​វ័យ​ក្មេង​ម្នាក់​ នេះ​​ កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​នៅ​តាម​បណ្ដា​សង្គម​ មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​វីដេអូ​របស់​ខ្លួន​ តាម​រយៈ​ការ​និយាយ​ពី​ វីដេអូ​ Movie Reviews បែប​កំប្លែង​ ជា​មួយ នឹង​​ការ​លេងពាក្យ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គេ​។

តារា​កំប្លែង​រូប​នេះ​ មាន​ឈ្មោះ​ថា​ Epic Asian​ ជា​ជន​ជាតិ​ម៉ាឡេស៊ី។ ឈ្មោះ​ពិត​របស់​តារា​កំប្លែង​រូប​នេះ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ​។ ​​បច្ចុប្បន្ន​​ តារា​រូប​នេះ​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី​។ លោក​បាន​ចាប់​ផ្ដើម​ដំបូង​ នៃ​ការ​ប្រឡូក​នៅ​ក្នុង​ការ​បណ្ដា​សង្គម​ ​ ដោយ​មិន​បាន​ដឹង​ពី​វិធី​សាស្ត្រ ក្នុង​ការ​បង្កើត​ជា​វីដេអូ​ទេ ប៉ុន្តែ​​មាន​ការ​​ជួយ​ជ្រោមជ្រែង​ពី​អ្នក​នៅ​ជុំ​វិញ​ខ្លួន​ ជា​ពិសេស​នោះ​គឺ​​មិត្តភ័ក្ដិ។

អ្វី​ដែល​ជា​ចំណុច​ទាក់​ទាញ​​របស់​បុរស​ម្នាក់​​នេះ​ គឺ​​ត្រង់​ថា​រាល់​វីដេអូ​ទាំង​​អស់​មាន​ការ​និយាយ​បែប​​​វែង​អន្លាយ​ជាភាសា​​អង់គ្លេស ជា​មួយ​តុង​​​ជន​ជាតិម៉ាឡេស៊ី។ សម្រាប់​​ការ​​និយាយ​តុង​​បែប​នេះ​ គឺ​លោក​បាន​​​ពី​សាច់ញាតិ​ និង​មិត្តភ័ក្ដិ​​ ពីព្រោះ​ភាគ​ច្រើន​ ប្រជាជន​ចិន​ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​​​សិង្ហបុរី សុទ្ធ​តែ​និយាយ​បែប​នេះ​។

​ហើយ​វីដេអូ​ដំបូង​ដែល​ធ្វើ​ឲ្យ​មាន​អ្នក​មើល​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​​ជាង​គេ​នោះ ​​ការ​និយាយ​ពី​ ២នាទី​នៃ​រឿង​ «Crazy Rich Asian» និង​និយាយ​ពី​ទូរស័ព្ទ​ iPhone។ វ័យ​ត្រឹម​តែ​២៣ឆ្នាំ​មែន​​ តែ​លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​ និង​មើល​វីដេអូ​របស់​ខ្លួន​​ក្នុង​រយៈ​ពេល​ខ្លី​ ត្រឹម​តែ​រយៈ​ពេល​ ៥ ខែ​ប៉ុណ្ណោះ​។ មក​ដល់​ពេល​នេះ​ Epic Asian មាន​ចំនួន​អ្នក​ Follower នៅក្នុង​FB រហូត​ដល់​ ៩០ ០០០ និង​ Youtube ១០ ០០០ អ្នក​៕

ប្រភព៖ Vulcan Post ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់