• 2019-07-29 03:59:19
  • ព័ត៌មាន

អេម​មែន! ប្រូហ្វាល់​ថ្មី​ស្អាត​ប្លែក​ សូម្បី​តែ​តារា​ល្បី​ក៏​ដូរ​ព្រោង​ព្រាត​

  • 2019-07-29 03:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រូហ្វាល់​ថ្មី មាន​ពណ៌​ក្រហម លាយ​ឆ្នូត​ខ្មៅ​ក្នុង​រូបរាង​ជា​រលក​សមុទ្ទ​យ៉ាង​ស្អាត​ប្លែក​ភ្នែក កំពុង​ទទួល​បាន​ភាព​ទាក់ និង​វាយ​លុក​​យ៉ាង​ខ្លាំង​ពេញ​បណ្ដាញ​សង្គម​ក្នុង​ពេល​ថ្មីៗ​នេះ។

ដោយ​សារ​តែ​ភាព​ស្រស់​ស្អាត និង​ទាក់​ទាញ​យ៉ាង​នេះ ទើប​បាន​មាន​អ្នក​លេង​ Facebook ជា​ច្រើន​នាំ​​គ្នា​ដាក់​ធ្វើ​ជា​ប្រូហ្វាល់​ផ្ទាល់​ខ្លួន។ ក្នុង​នោះ សូម្បី​តែ​តារា​ល្បី​ដូចជា​ ទេព​ បូព្រឹក យ៉ារ៉ូ Alex Matt សៀវពីង DJ Na Na ហេង​ វិសាល ក្រុមរាំ​ OMG ស្ថាបនិក រៀន​ថត រួម​ទាំង​កីឡាករល្បីៗ​ដូច​ជា សន​ សៀវម៉ី លី វ៉ាហេទ និង​បុគ្គល​ល្បី​ច្រើន​ទៀត​ក៏​នាំ​គ្នា​​ប្ដូរ​​ជា​បន្ត​បន្ទាប់​ដែរ​។

តាម​ពិត ការ​ប្ដូរ​​រូប​លើ​ប្រូហ្វាល់​​ព្រោងព្រាត​នេះ គឺ​ជា​ការ​​អបអរ​ និង​ត្រៀម​ស្វាគមន៍​សម្រាប់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជំនាន់​ថ្មី​ ដែល​​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​​ឆាប់ៗ​ខាង​មុខ៕

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់