• 2019-07-29 05:37:38
  • ព័ត៌មាន

មុន​បាន​ល្បីដូចសព្វថ្ងៃ ការពិត​តារា​ថៃទាំង​នេះ​សុទ្ធ​តែមាន​ប្រវត្តិជាអត្តពលិកឆ្នើម​

  • 2019-07-29 05:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​មាន​សមត្ថភាព​ខ្ពស់​ខាង​ផ្នែក​សិល្បៈ​ តារា​ប្រុស​ស្រី​ថៃ​មួយ​ចំនួន​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អត្តពលិក​ឆ្នើម​ប្រចាំ​សាលា​ដែល​ពួកគេ​រៀន​ផងដែរ។

យ៉ាង​ណាមិញ​ក្នុង​ចំណោម​តារា​ជា​ច្រើន​នាក់​ដែល​បច្ចុប្បន្ន​កំពុង​ល្បី​ឈ្មោះ​ក្នុង​វិស័យ​សិល្បៈ​ ត្រូវ​បាន​គេ​រើ​កកាយ​ប្រវត្តិ​​និង​រក​ឃើញ​ថា​ពួកគេ​ទាំង​នោះ​សុទ្ធ​សឹង​ជា​អត្តពលិក​ប្រចាំ​សាលា​កាល​ពី​នៅ​រៀន។ ក្នុង​នោះ​ ខ្លះ​ថែម​ទាំង​ធ្លាប់​បាន​ចូល​រួម​ការ​ប្រកួត​កីឡា​លំដាប់​ថ្នាក់​ជាតិ និង​អន្តរជាតិ​ថែម​ទៀត​ផង។ តារា​ដែល​មាន​ទេពកោសល្យ​ផ្នែក​កីឡា​ទាំង​នោះ​រួម​មាន៖

១. តារាសម្ដែង​ Mark Prin

កាល​ពី​នៅ​រៀន​ Mark បាន​ក្លាយ​ជា​កីឡាករយូដូ​ដ៏​មាន​មន្តស្នេហ៍​ម្នាក់​ប្រចាំ​សាលា​ប្រសព្វ​ខាង​កីឡា យូដូ និង​បាន​សម្រេច​ជោគជ័យពីការ​ប្រកួត​ជា​ច្រើនលើក​នា​ពេល​កន្លងមក។ ពិសេស​ក្នុង​ឆ្នាំ​ ២០១៥​ លោក​ក៏​បាន​គេ​ជ្រើស​ជា​អត្តពលិក​តំណាង​កីឡាយូដូ​ប្រចាំ​ប្រទេស​ថៃ​ថែម​ទៀត​ផង។

២. តារាសម្ដែង Pancake Khemanit

ដោយសារ​ចូលចិត្ត​កីឡា​ ពិសេស​ការ​រត់ប្រណាំង​ Pancake ក៏​​បាន​ចូលរួម​រត់​ម៉ារាតុង​ នៅ​ប្រទេស​សិង្ហបុរី​ដែរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

៣. តារាសម្ដែងJames Ma និង​ Nine Naphat

តារា​ប្រុស​ទាំង​ ២​តែង​បង្ហាញ​សកម្មភាព​នៅ​កន្លែង​វាយកូន​ហ្គោល​លើ​បណ្ដាញ​សង្គម​ទៅ​កាន់​អ្នក​គាំទ្រ។ ក្រៅ​ពី​ចូល​ចិត្ត​ ពួកគេ​ក៏​មាន​ទេពកោសល្យ​ខ្ពស់​ខាង​កីឡា​មួយ​នេះ​ ធ្វើ​ឲ្យ​ Fan Fan នាំគ្នា​កោតសរសើរ​មិន​ឈប់។

៤. តារាសម្ដែង Min Pechaya

ជា​តារា​ស្រី​ដែល​ ពួកែ​ខាង​កីឡាបាល់បោះ និង​ធ្លាប់​ឈ្នះ​មេដាយ​មាស​កាល​ពី​រៀន​នៅ​សាកលវិទ្យាល័យ​ថែម​ទៀត។

៥. តារាសម្ដែង​ Auan Rangsit

ក្រឡេក​ទៅ​កាល​ពី​អតីតកាល Auan ធ្លាប់​ជា​កីឡាករ​បាល់បោះ​ ដែល​មាន​មុខ​ជា​រឿយៗ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់​ជាតិទៀត​ផង។

៦. តារាសម្ដែង Shahkrit Yamnam

ពូកែ​ខាង​ទាត់​បាល់ ហើយ​កាល​ពី​ក្មេង​លោកជា​កីឡាករ​បាល់ទាត់​តូច​ដែល​ប្រសព្វ​បំផុត​ខាង​ទាត់បាល់។

៧. តារាសម្ដែង Bomb Tanin

មាន​ទេពកោសល្យ​ផ្នែក​កីឡាបាល់បោះ​ និង​តេនីស និង​តែង​មាន​មុខ​ជា​ហូរហែ​ក្នុង​ការ​ប្រកួត​កន្លងមក។

៨. តារាសម្ដែង August Vachiravit

តារា​ប្រុស​វ័យ​ក្មេង​រូបនេះ​មាន​សមត្ថភាព​ពី​កំណើត​ខាង​កីឡា​ វាយ​តេនីស

៩. តារាសម្ដែង Richy Oranate

នាង​ចាប់​ផ្ដើម​ វាយសី​តាំង​ពី​អាយុ ៥​ឆ្នាំ ហើយ​មុន​ចូល​សិល្បៈ​ Richy គឺ​ជា​កីឡាការិនី​វាយសី​ដ៏​ឆ្នើម​​ម្នាក់។

១០. តារាសម្ដែង Tubtim Anyarin 

ដោយ​សារ​មាន​សមត្ថភាព​ខ្ពស់ខាង​ផ្នែកកីឡាជិះស្គីលើទឹកកក​ ទើប​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ជ្រើស​ឲ្យ​ចូលរួម​កម្មវិធី​ធំ​លំដាប់​អាស៊ី​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ ២០១៦ ទៀត​ផង។

អត្ថបទ៖ យី សុធារី

មតិយោបល់