• 2019-07-29 07:00:00
  • ស្ទីលតារា

តារា​ប្រុស​កូរ៉េ​៣​រូប​ដែល​មាន​​មុខ ធ្វើ​ឲ្យ​បុរស​ចង់​វះកាត់​តាម​បំផុត

  • 2019-07-29 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទម្រង់​មុខ​របស់​សិល្បករ​ទាំង​៣​រូប​នេះ គឺ​ស្អាត​ដល់​លំដាប់​កំពូល ដែល​បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េ​ភាគ​ច្រើន បើ​ចង់​កែ​មុខ នឹង​យក​​ទម្រង់​តាម​ពួក​គេ។

ដូច​អ្នក​ទាំង​អស់​គ្នា​បាន​ដឹង​ស្រាប់​ហើយ ប្រទេស​កូរ៉េ​គឺ​ជា​ប្រទេស​មួយ​ដែល​និយម​ខាង​កែ​សម្ផស្ស​យ៉ាង​ខ្លាំង​ ដោយ​មិន​មែន​មាន​តែ​មនុស្ស​ស្រី​ទេ​ដែល​ចូលចិត្ត​ពឹង​ពាក់​លើ​មុខ​កាំបិត ព្រោះ​យោង​តាម​​ការ​ស្ទង់​មតិ​មួយ ក្នុង​ចំណោម​មនុស្ស​ប្រុស​៣​នាក់ គឺ​មាន​១​នាក់​ដែល​ឆ្លង​កាត់​ការ​កែ​សម្ផស្ស។

ចំពោះ​ទម្រង់​ដែល​ពេញ​និយម​គឺ​យក​ត្រាប់​តាម​តារា។ ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន The Qoo បាន​ប្រកាស​តារា​ប្រុស​៣​រូប ដែល​មនុស្ស​ប្រុស​តែង​យក​គំរូ​តាម​ពេល​ទៅ​កែ​មុខ។ ខណៈ​ឆ្នាំ​មុន​ៗ តារា​សម្ដែង និង​ចម្រៀង​ស្អាត​ដូច​ផ្កា Cha Eun Woo តែង​ជាប់​លំដាប់​លេខ​១​ជា​និច្ច តែ​ឆ្នាំ​នេះ មាន​តារា​ផ្សេង​មក​ក្ដាប់​តំណែង​នេះ​ហើយ។ ខាង​ក្រោម​នេះ​គឺ​ជា សិល្បករ​៣​រូប ដែល​គេ​ចង់​វះកាត់​មុខ​តាម​បំផុត។

១. Seo Kang Joon

២. Park Bo Gum

៣. Cha Eun Woo

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី