• 2019-07-31 03:49:42
  • ព័ត៌មាន

តាំងពីចូល​សិល្បៈមក តើ Yaya ធ្លាប់ថតរឿងជាមួយតួឯកប្រុសសង្ហាណាខ្លះ?

  • 2019-07-31 03:49:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yaya គឺ​ជា​តារា​ស្រី​ថៃ​ដែល​កំពុង​បន្ត​សាង​ភាព​ល្បី​ល្បាញ​របស់​ខ្លួន​ លើ​វិថី​សិល្បៈ​តាមរយៈ​ការ​បង្ហាញ​នូវ​សមត្ថភាព​ប្លែក​ថ្មី​ឥតឈប់​ក្នុង​ការ​សម្ដែង​ និង​ការងារ​ផ្សេងៗជា​ច្រើន។

ថ្មីៗ​ខ្សែភាពយន្ត​ថ្មី​មាន​ចំណង​ជើង​ថា​ "ក្លិន​ស្នេហ៍​ផ្កា​កាសាឡង"របស់​នាង​ និង​ James Ma ទើប​តែ​បញ្ចប់​ ស្រប​ពេល​ស្រមោល​រឿង​ថ្មី​ដែល​មាន​ Mario Maurer ជា​ដៃគូ​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​អន្ទះសារ​រង់ចាំ​តាមដាន​ជា​បន្ត។

សង្កេត​ឃើញ​ថា​ចំណង​ដៃ​ភាពយន្ត​របស់​ Yaya ក៏​មាន​ច្រើន​ដែល​នាង​ដើរជាតួឯក។ ឯតួ​​ប្រុស​ដែល​បាន​រួម​ការងារ​ជាមួយ​នាង​ ក៏សុទ្ធ​តែ​ជា​តារា​ល្បី​ អីចឹង​មក​ដឹង​ទាំង​អស់​គ្នា​ ថា​តើ​មាន​អ្នកណា​ខ្លះ?

១. Tah Warit

តារា​សម្ដែង​ប្រុស​ ដែល​ក្លាយ​ជា​ដៃ​គូ​សម្ដែង​ជាមួយ​ Yaya ដំបូង​គេ​ គឺ​ Tah Warit។ ពួកគេ​បាន​សម្ដែងរឿង​រួមគ្នាមួយ​មានចំណងជើង​ថា "Peun See Long Hon"។

២. Ohm Atshar

ឆ្នាំ ២០១០ Yaya ក៏ត្រូវ​រួម​ការងារជាមួយ​ Ohm តាមរយៈរឿងថ្មី "Kularb Rai Narm”។

៣. Nadech Kugimiya

នាង​បាន​ជួប​ជាមួយ​ Nadech Kugimiya ជាលើក​ដំបូង​ពេល​សម្ដែង​រឿង​មាន​ចំណងជើង​ថា "Duang Jai Akkanee” ក្នុង​ឆ្នាំ ២០១០។ ដោយសារ​ឃើញ​ពី​ភាព​ស៊ីសង្វាក់​គ្នា​ និង​ថែម​ទាំង​សម​គ្នា​ទៀត​នោះ​ ទើប​ Nadech និង​ Yaya មាន​មុខ​សម្ដែង​ជាមួយ​គ្នា​ដល់​ទៅ​ ៧រឿង​ បូក​សរុប​ទាំង​រឿងភាគ​ និង​ខ្សែភាពយន្ត​ខ្នាតធំ។ មួយ​វិញ​ទៀត​ក្នុង​ឆ្នាំ​នេះ​ ក៏​លេចឮ​ដំណឹង​ថា​ ពួកគេ​គ្រោង​នឹង​វិល​មក​សម្ដែង​ជាមួយ​គ្នា​ជាថ្មី​ម្ដង​ទៀត​ក្នុង​រឿង​ "Lai Kinnaree”។

៤. Mark Prin

នាង​បាន​រួម​ការងារ​ជាមួយ​នឹង​ Mark Prin ចំនួន​ ២​ដង​តាមរយៈ​រឿង​ "Tawan Deard” កាល​ពីឆ្នាំ ២០១១ និង​ "Kluen Chivit” ក្នុង​ឆ្នាំ ២០១៧។

៥. Aum Atichart

ឈាន​ចូល​ដល់​ឆ្នាំ ២០១៣ Yaya ក៏​មាន​ឱកាស​បាន​សម្ដែង​ជាមយយ​រៀម​ច្បង​ Aum Atichart ក្នុង​រឿង​ "Maya Tawan”។

៦. Por Thrissadee

ឆ្នាំ ២០១៣ ដដែល​នោះ​ នាង​បាន​ចូល​រួម​សម្ដែង​រឿង​ភាគ​មួយ​ទៀត​មាន​ចំណងជើង​ថា​ "Dao Rueng” ជាមួយ​ Por។

៧. James Jirayu

រហូត​ដល់​ឆ្នាំ ២០១៥ នាង​ត្រូវ​បាន​អ្នក​ដឹកនាំ​ជ្រើស​ឲ្យ​ដើរ​តួជាមួយ​កម្លោះ​សង្ហា​ Jams Jirayu ជាលើក​ដំបូង​តាមរយៈ​រឿង​ "Neung Dai Suang”។

៧. Sunny Suwanmethanon

សម្រាប់​ឱកាស​ជួប​ជាមួយ​ Sunny លើក​ដំបូង​នេះ​ Yaya ត្រូវ​ដើរ​តួ​ជា​ប្អូន​ស្រី​របស់​តួ​ឯក​ប្រុសក្នុង​រឿង "Brother Of The Year កាល​ពីឆ្នាំ ២០១៨"។ តាមរយៈ​ការសម្ដែង​របស់​ពួកគេ​ទាំង​ ២​នាក់​ក៏​ត្រូវ​អ្នក​គាំទ្រ​នាំ​គ្នា​ពេញ​ចិត្ត​គ្រប់គ្នា​ដែរ ម្នាក់ៗ​បាន​មើល​រឿង​ហើយ​សុទ្ធ​តែលាន់មាត់​ថា​ Sunny និង​ Yaya ស័ក្ដិសម​ធ្វើជាបងប្អូន​នឹង​គ្នា​ណាស់

៩. Nichkhun (ក្រុម 2PM)

ឆ្នាំ ២០១៨ និង​ក្នុង​រឿង​ដដែល Yaya បាន​ដើរ​តួជា​គូស្នេហ៍​របស់​ Nickhun សមាជិក​ក្រុម​ K-Pop ដ៏​ល្បី​ 2PM។

១០. James Ma

រីឯ​ឆ្នាំ ២០១៩​នេះ​វិញ​ នាង​លេច​មុខ​ជាថ្មី​ក្នុង​រឿង​ភាគ ដែល​ជា​ប្រភេទ​រឿង​បុរាណ​ លាយ​សម័យ​ "ក្លិនស្នេហ៍ផ្កាកាសាឡង” ជាមួយ​ James Ma។ តាម​រយៈ​រឿង​ថ្មី​មួយ​នេះ​ ក៏​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កោតសរសើរ​ពី​សមត្ថភាព​ និង​ការ​អត់ធ្មត់​របស់​នាង​ ព្រោះ​រឿង​នេះ​ផ្ដល់​បទពិសោធន៍​លំបាក​សម្រាប់​នាង​ជា​ច្រើន។

១១. Mario Maurer

តាម​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ Mario និង​ត្រូវ​ចាប់​ដៃគូ​សម្ដែង​ជាមួយ​ Yaya នៅ​ក្នុង​រឿង​ថ្មី​មាន​ចំណងជើង​ថា​ "Jao Gum Nai Wen”។ អ្នក​គាំទ្រ​របស់​តារា​ប្រុសស្រី​ទាំង​ ២​នាក់​ក៏​កំពុង​រង់ចាំ និង​សង្ឃឹម​ថា​រឿង​ថ្មី​នេះ​នឹង​ផ្ទុះ​ការ​គាំទ្រ​ច្រើន​ទៀត​ហើយ៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់