• 2019-07-31 08:07:12
  • ព័ត៌មាន

រក​ឃើញ​ជន​សង្ស័យ​​​ ​សម្លាប់​ឪពុក​តារា​ប្រុស​ក្មេង Samuel ហើយ

  • 2019-07-31 08:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Samuel បាន​បង្ហោះ​រូប​​ទៅ​ក្នុង​គណនី Instagram កាល​ពី​ម្សិលមិញ​ អំពី​ការ​ចូល​គោរព​សព​ប៉ា​របស់​ខ្លួន​រួច​មក​ ពេល​នេះជន​សង្ស័យ ដែល​បាន​សម្លាប់​ប៉ា​របស់​ Samuel ត្រូវបានគេរកឃើញហើយ។ ​នេះ​បើ​យោងតាម ព៌ត​មាន​បរទេស​របស់​ ABC News។

នៅថ្ងៃ​ ទី ​២៩​ កក្កដា ២០១៩ កន្លង​ទៅ​ ប៉ូលិស​របស់​សហ​រដ្ឋ​អាមេរិក​​បាន​ប្រកាស​ថា​ ជន​សង្ស័យ​មាន​អាយុ​៥០​ឆ្នាំ និង​ជា​មិត្តភិត្ត​របស់​ជន​រង​គ្រោះ ចាប់​ខ្លួន​នៅ​ក្នុង​ខុនដូមួយ​កន្លែង​ ក្នុង​រដ្ឋ​ California បន្ទាប់​ពី​ធ្វើ​ការ​តាម​ដាន​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​​ ។

លោក Jose Arredondo​ ជា​ប៉ា​របស់​តារា​កូរ៉េ​វ័យ​ក្មេង​រូប​នេះ​ ត្រូវ​បាន​​រក​ឃើញ​ស្លាប់​ នៅ​ Mexico កាល​ពី​ថ្ងៃ​ទី​ ១៦ ខែ​កក្កដា​ឆ្នាំ២០១៩មក​ម្លេះ​។ គួរ​បញ្ចាក់​ផង​ដែរ​ថា​ លោក​ Jose Arredondo​ គឺជា​អ្នក​ជំនួយ​ដ៏​ល្បី​មួយ​រូប​ និង​មាន​ក្រុម​ហ៊ុន​មួយ​កន្លែង​មាន​ឈ្មោះ​ថា​ Family Motor។ អ្នក​មួយ​ចំនួ​ន​ប្រហែល​ជា​បាន​ស្គាល់​ Samuel ហើយ​ គាត់​ជា​អតីត​បេក្ខជនម្នាក់​របស់​ កម្មវិធី​ដ៏ល្បី​មួយ​របស់កូរ៉េ​នោះ​គឺ produce 101 នៅ​រដូវ​កាល​ទី​២ ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់