• 2019-08-01 10:45:02
  • ព័ត៌មាន

អបអរសាទរ! អតីត​​សមាជិក​ក្រុម​ U-Kiss ត្រៀមចូល​រោង​ការ​ម្នាក់​ទៀត​ហើយ

  • 2019-08-01 10:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​ថ្មី​រឿង​ល្អៗ​ ក៏​ចូល​មក​ច្រើន​ដែរ​។ សមាជិក​ម្នាក់​របស់​ក្រុម​ចម្រៀង​បុរស​​ U-Kiss នោះ​គឺ Kiseop បាន​បង្ហោះ​សារ​មួយ​តាមរយៈ​ ​IG របស់​ខ្លួន​ និង​រូប​មួយ​​សន្លឹក​របស់​លោក​ជា​មួយ​អនាគត​ភរិយា​ នៅ​ថ្ងៃ​នេះ​ថា​ ខ្លួន​នឹង​ជិត​ចូល​រោង​ការ​នា​ពេល​ឆាប់ៗ​នេះ​ និង​បាន​រៀប​រាប់​ពី​ការ​អគុណ​ទៅ​ដល់​អ្នក​គាំទ្រ​របស់​លោក​ក្នុង​នោះ​ដែរ​។

​ពិធី​រៀប​ការ​របស់​លោក​ នឹង​ធ្វើឡើង​​នៅ​ថ្ងៃ​ទី ​២៤ ខែ​ សីហា​ ២០១៩ នេះ​​ ជា​មួយ​តារា​សម្ដែង និង​ម៉ូដែល​ចំណូល​ថ្មី Jung Yuna។ ស្នេហា​អ្នក​ទាំង ២ បាន​ផ្ដើម​ចេញ​ពី​មិត្តភ័ក្ដិនៅ​ក្នុង​ផលិត​កម្ម​តែ​មួយ​ និង​បាន​សិក្សា​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ក្រោយ​រួម​ការងារ​នឹង​គ្នា។

Kiseop ជា​អតីត​សមាជិក​​ U-Kiss ទី ៣ ​​ដែល​បាន​រៀប​ការ​បន្ទាប់​អតីត​សមាជិក​ដ៏​ទៃ​ទៀត​ ដូច​ជា​ Eli និង​ Dongho។ ​អតី​ត​តា​រា​ចម្រៀង​ប្រុស​រូប​នេះ​បាន​ចាក​ចេញ​ពី​ផលិត​កម្ម NH Media ​បន្ទាប់​ពី​អស់​កុង​ត្រា​ កាល​ពី​ថ្ងៃ​ទី ​១៦ ខែ ​ឧសភា ២០១៩ កន្លង​ទៅ៕

ប្រភព៖ Soompi ប្រែ​សម្រួល៖ សម្បត្តិ លក្ខិណា

មតិយោបល់
អត្ថបទពេញនិយម