• 2019-08-02 01:59:44
  • ព័ត៌មាន

គាំទ្រទេ? ឆន សុវណ្ណរាជ និងស្រីតូច សុវត្ថិឌី ធារីកា ត្រៀមអន្ទងចិត្តអ្នកស្ដាប់ជាថ្មី

  • 2019-08-02 01:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក  ឆន​ សុវណ្ណា​រាជ​​ ធ្លាប់​តែ​ជា​ គណៈ​កម្ម​ការ​ដាក់​ពិន្ទុឲ្យ កញ្ញា សុវត្ថិឌី ធារីកា ស្រាប់​​តែ​ពេលនេះ​ អ្នក​ទាំង​ពីរ​ ត្រៀមអន្ទង​​ចិត្ត​អ្នក​គាំទ្រ​សារ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​សៅរ៍​នេះ។

ជំនួប​របស់​អ្នក​ទាំង​ពីរ​ នឹង​ធ្វើ​ឲ្យ​បរិយាកាស​នៅ​ក្នុង​កម្មវិធី​ប្រគំតន្ត្រី Boostrong រឹត​តែ​ពិសេស​ និង​កាន់​តែ​អស្ចារ្យ​​​​ខ្លាំង​​ថែម​ទៀត​។ ក្នុង​នោះ​ ក៏​មាន​ការ​ចូល​រួម​ពី​ កញ្ញា​ដ៏ ស្រស់​ស្អាត​ទាំង​ពីរ​ នោះ​គឺ វត្ត​មាន​របស់​ ហ៊ិន លីន​ដា និង អូន​ រដ្ឋា​ ដើម្បី​បង្ក​ឲ្យ​ឆាក​តន្ត្រីកាន់​តែ​សប្បាយ​រីករាយ​ និង​ទាញ​យក​អារម្មណ៍របស់អ្នក​ចូល​រួម​ឲ្យ​​រំសាយ​អស់​ទុក​កង្វល់​។

ចង់​ដឹង​ថា​ វត្ត​មាន​របស់​តា​រា​កិត្តិយស​ទាំង​អស់​បាន​​ញ៉ាំង​ឲ្យ​ការ​ប្រគំ​តន្ត្រី​មួយ​នេះ​កាន់​តែ រំភើប​កម្រិត​ណា! សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ដោយ​សេរី​នៅ​ក្នុង​ស្ទូឌីយោ ​PNN ព្រែក​ព្នៅ​ និង​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ផង​​ដែរ​​ នា​ថ្ងៃ​សៅរ៍​ ទី០៣ ​ខែ​ សីហា​ ចាប់​ពី​ម៉ោង​ ៤ :៣០ ​ល្ងាច​នេះ​៕

អត្ថបទ៖ សម្បត្តិ លក្ខិណា

មតិយោបល់