• 2019-08-02 03:10:15
  • ព័ត៌មាន

ក្នុង​គោល​បំណង​ផ្សេង​ៗ​គ្នា តារា​​ប្រុស​ច្រើន​ជាង ១០ រូប​ធ្លាប់​សាងផ្នួស​ជ្រក​ក្រោម​ព្រះធម៌

  • 2019-08-02 03:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​តារា​ៗ​ធ្លាប់​សាងផ្នួស ក្នុង​សង្គម​សិល្បៈ​​មាន​ច្រើន​គួរសម ដោយ​ពួក​គាត់​បួស​ត្រឹម​តែ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ក៏​សឹក​ទៅ​វិញ តាម​លទ្ធភាព​រៀង​ៗ​ខ្លួន និង​ទៅ​តាម​គោល​បំណង​ផ្សេង​ៗ​គ្នា។ អ្នក​ខ្លះ​បាន​បួស​ដើម្បី​សង​គុណ​ឲ្យ​ពុក​ម្ដាយ អ្នកខ្លះ​បួស​មុខ​ភ្លើង​ឲ្យ​សាច់​ញាតិ​ដែល​លា​ចាក​លោក និង​អ្នក​ខ្លះ​ទៀត គឺ​បួស​លាបំណន់។

ដោយ​ជិត​ដល់​ថ្ងៃ​ចូល​ព្រះ​ឧស្សាហ៍​ផង ​ sabay សូម​​បង្ហាញ​ឈ្មោះ​តារា​ចំនួន​១១​រូប​មក​​បង្ហាញ ​ក្នុង​នោះ​មាន លោក អ៊ឹង រដ្ឋា DJ ឡាយ​អិន លោក អ៊ឹម ជីវ៉ា លោក គឺម សីហា ឆោម ប៊ុនយ៉ុង ម៉េង ប៊ុនលី លោក ជា ខេវិន ណូយ វ៉ាន់​ណេត នាយ​ក្រឹម តារា​កំប្លែង នាយ តាក់​ស៊ី ជា​ដើម។

១/ លោក អ៊ឹង រដ្ឋា ហៅ​ នាយ ទុយ តារា​សម្ដែង​និង​ពិធី​ករ (បួស​នៅ​វត្ត ស្លែង )

២/ DJ ឡាយអិន តារា​សម្ដែង​និង​ពិធីករ បច្ចុប្បន្ន​កំពុង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ (បួស​នៅ​វត្ត សារ៉ាវ័ន​តេជោ )

៣/ លោក អ៊ឹម ជីវ៉ា តារា​សម្ដែង​ និង​ពិធី​ករ (បួស​នៅ​វត្ត នាគ​វ័ន)

៤/ លោក ខាត់ ចំរើន តារា​សម្ដែង​និង​ចម្រៀង (បួស​នៅ​វត្ត ភ្នំ​ប្រសិទ្ធិ៍ )

៥/ លោក គឺម សីហា តារា​សម្ដែង ស្វាមី​អ្នក​នាង គង់ ចាន់​ស្រី​មុំ (បួស​នៅ​​វត្តបទុមវតី)

៦/ លោក ឆោម ប៊ុន​យ៉ុង តារា​ចម្រៀង (បួស​នៅ​វត្ត ព្រះ​ធម៌​លង្កា​សុធា​រាម នៅ​ខេត្ត​កំពង់​ចាម)

៧/ លោក ម៉េង ប៊ុន​លី តារា​ចម្រៀង(បួស​នៅ​វត្ត​មុន្នី​សារវ័ន្ត ហៅ​វត្ត​វិហារ​ធំ ស្ថិតនៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ដែល​ជា​វត្ត​នៅ​ស្រុកកំណើត​។ )

៨/ លោក ជា ខេវិន អតីត​តារា​​​សម្ដែង បច្ចុប្បន្ន​រស់​នៅ​អូស្ត្រាលី(បួស​នៅ​វត្ត អង្គ​តាមិញ)

៩/ ណូយ វ៉ាន់​ណេត តារា​ចម្រៀង(បួស​នៅ វត្ត​និគ្រោធ​វ័ន​ហៅ​វត្ត​គល់​ទទឹង)

១០ លោក សាវីន ហ្វីលីព តារា​សម្ដែង(បួស​នៅ វត្ត​និគ្រោធ​វ័ន​ហៅ​​វត្ត​គល់​ទទឹង)

១១ /នាយ​ក្រឹម តារា​កំប្លែង(បួស​នៅ​វត្ត​ប្រាសាទ)

១២/ នាយ តាក់ស៊ី តារា​កំប្លែង (បួស​នៅ វត្តដង​ទង់ ក្នុង​ឃុំ​ប្រាំបីមុម ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ)

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់