• 2019-08-02 04:05:07
  • ចម្រៀង

ចម្រៀង ៥ បទ​របស់​ផលិត​កម្ម​ហង្ស​មាស មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេនៅ​លើ YouTube

  • 2019-08-02 04:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ជា​ច្រើន​របស់​តារា​ចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​បាន​ចេញ​ជា​បន្ត​បន្ទាប់ និងបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដើម្បី​ឲ្យ​អ្នក​គាំទ្រ​ទស្សនា និង​ស្ដាប់​កម្សាន្ត។

កន្លង​មក​អ្នក​ធ្លាប់​បាន​ដឹង​ហើយ​ពី​បទ​ចម្រៀង​របស់​ផលិតកម្ម ថោន និង សាន់ដេ រួចមក​ហើយ។ ថ្ងៃ​នេះ Sabay បង្ហាញ​ចម្រៀង​ ៥​បទ​ទៀត របស់​ផលិត​កម្ម ហង្សមាស ដែល​បាន​បង្ហោះ​នៅ​លើ Channel ផ្លូវការ ដែល​មាន​អ្នក​ទស្សនា​ច្រើន​ជាង​គេ។

១. បទ សង្សារមួយខែពីរខែ - ព្រាប សុវត្ថិ [OFFICIAL AUDIO] មាន​ចំនួន​អ្នក​ទស្សនា ៣១ លាន​ដង

ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ វិច្ឆិកា ២០១៨ និពន្ធ​ទំនុក​ច្រៀង​ដោយ អ៊ីនុ និពន្ធ​បទ​ភ្លេង និងសម្រួល​តន្ត្រី​ដោយ ចក់។

២. បទ គេមិនស្រលាញ់យើងទេ - ហ្សូណូ [OFFICIAL AUDIO] មាន​ចំនួន​អ្នក​ទស្សនា ៣០ លាន​ដង

ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៥ កញ្ញា ២០១៨ និពន្ធ​ទំនុក​ច្រៀង​ដោយ អ៊ីនុ និពន្ធ​បទ​ភ្លេង និងសម្រួល​តន្ត្រី​ដោយ សាន់ សុវណ្ណឌីន។

៣. បទ គេមិនស្រលាញ់យើងទេ - សួស វីហ្សា [OFFICIAL AUDIO] មាន​ចំនួន​អ្នក​ទស្សនា ២៩ លានដង

ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៦ តុលា ២០១៨ និពន្ធ​ទំនុក​ច្រៀង​ដោយ អ៊ីនុ និពន្ធ​បទ​ភ្លេង និងសម្រួល​តន្ត្រី​ដោយ សាន់ សុវណ្ណឌីន។

៤. បទ រាំអ៊ីចេះ - ព្រាប សុវត្ថិ ft ឱក សុគន្ធកញ្ញា [OFFICIAL MV មាន​ចំនួន​អ្នក​ទស្សនា ២៧ លាន​ដង

ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៣ មេសា ២០១៧ និពន្ធ​ទំនុក​ច្រៀង និង Melody ដោយ DJ ក្ដឹប និពន្ធ​បទ​ភ្លេង និង​សម្រួល​តន្ត្រី​ដោយ DJ Funta។

៥. បទ ស្រលាញ់គេហើយមែនទេ - គ្រី ថៃពៅ [OFFICIAL AUDIO] មាន​ចំនួន​អ្នក​ទស្សនា ២១ លាន​ដង

ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៤ មករា ២០១៩ និពន្ធ​ទំនុក​ច្រៀង ដោយ អ៊ីនុ ណុប និពន្ធ​បទ​ភ្លេង និងសម្រួល​តន្ត្រី​ដោយ សាន់ សុវណ្ណឌីន។

Channel​ YouTube "Reaksmey Hang Meas" ​ជា Channel ផ្លូវការ​របស់​ផលិត​កម្ម ហង្សមាស ដែល មាន​អ្នក Subscriber ជាង ១,៩១លាន​នាក់ គិត​ត្រឹម​ខែ កក្កដា នេះ៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

មតិយោបល់