• 2019-08-05 03:30:06
  • ព័ត៌មាន

Angelina Jolie បង្អួត​សាក់​យ័ន្ត​​ខ្នង ក្នុងវីដេអូស្ប៉តថ្មី ថត​នៅ​កម្ពុជា

  • 2019-08-05 03:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​វីដេអូ​ស្ប៉ត​ម៉ាក​ទឹក​អប់​មួយ ដើរ​តួ​ដោយ​ Angelina Jolie ត្រូវ​បាន​បង្ហាញ​ចេញ​ឡើង ឲ្យ​គ្រប់​គ្នា​បាន​ឃើញ​​នូវ​សាក់​យ័ន្ត​ដ៏​ស្រស់​ស្អាត​នៅ​លើ​ខ្នង​របស់​តារា​សម្ដែង​ចិត្ត​ធម៌​រូប​នេះ។

វីដេអូ​ស្ប៉ត​នេះ​ដឹក​នាំ​ថត​ដោយ​​អ្នក​ថត​កុន​ដែល​ឈ្នះ​ពាន​រង្វាន់​ Oscar គឺ​​លោក​ Emmanuel Lubezki ហើយ​ថត​នៅ​ក្នុង​ផ្ទះ​របស់​ Angelina Jolie ដែល​មាន​ទីតាំង​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។ ក្នុង​វីដេអូ​នេះ​ដែរ អតីត​ភរិយា​​តារា​សម្ដែង Brad Pitt បាន​បង្អួត​សាក់​ដ៏​ស្រស់​ស្អាត​លើ​ខ្នង​របស់​ខ្លួន ដែល​មាន​ដូច​ជា​យ័ន្ត​សាក់​ដោយ​​អតីត​សង្ឃ​ថៃ និង​រូប​ខ្លា​ដ៏​ធំ​មួយ​​ដែល​ជា​​​ការ​តំណាង​ឲ្យ​សញ្ជាតិ​កម្ពុជា​របស់ Angelina។

​​តួអង្គ​ក្នុង​រឿង Maleficent រូប​នេះ មាន​សាក់​ជា​ច្រើន​លើ​ដង​ខ្លួន ហើយ​ធ្លាប់​បាន​និយាយ​ថា​ ៖ "សាក់​ប្រៀប​ដូច​ជា​សិល្បៈ​ម្យ៉ាង​លើ​ដង​ខ្លួន​របស់​ខ្ញុំ។ ខ្ញុំ​ស្រឡាញ់​ពួក​វា​ខ្លាំង​ណាស់”៕

ចុចអាន៖

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់