• 2019-08-05 03:40:00
  • ជីវិតតារា

បែក​បាក់​អាពាហ៍ពិពាហ៍ ស្មាន​តែ​លិច​លង់​ខ្លួន មាន​ណា Song Hye Kyo, Yang Mi ស្អាត​លើស​ដើម

  • 2019-08-05 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខុស​ពី​មនុស្ស​គ្រប់​គ្នា​ដែល​តែង​ធ្លាក់​ខ្លួន​ខ្លាំង​ក្រោយ​ពេល​អាពាហ៍ពិពាហ៍​ត្រូវ​បាក់​រលំ​នោះ កំពូល​តារា​សម្ដែង​ស្រី​ Song Hye Kyo និង Yang Mi សុទ្ធ​តែ​​មាន​ស្មារតី​រឹង​មាំ មិន​ឲ្យ​ប៉ះពាល់​ដល់​រូប​សម្បត្តិ​របស់​ខ្លួន​ឡើយ។

មិន​ថា​ជា​មនុស្ស​ប្រុស​ ឬ​មនុស្ស​ស្រី​នោះ​ទេ គ្រាន់​តែ​បែក​បាក់​ស្នេហា​មួយ គឺ​ពិបាក​ចិត្ត​ធ្វើ​អ្វី​ស្ទើ​លែង​ចេញ​បាត់​ទៅ​ហើយ។ ទម្រាំ​តែ​អាពាហ៍ពិពាហ៍​មួយ​ត្រូវ​បែក​បាក់​ទៀត គឺ​ពិបាក​នឹង​ធ្វើ​ចិត្ត​ខ្លាំង​ណាស់ ជា​ពិសេស​គឺ​ចំពោះ​មនុស្ស​ស្រី ដោយ​មិន​អាច​ជៀស​ផុត​ពី​សម្ដី​អ្នក​ផង​ ត្រូវ​គេ​ថា​ឲ្យ “មនុស្ស​ស្រី​មួយ​ទឹក” ឡើយ។

សម្រាប់​អ្នក​ដែល​មាន​ស្មារតី​មិន​រឹង​មាំ នៅ​ពេល​ប្រឈម​នឹង​​រឿង​ខាង​លើ ប្រាកដ​ជា​ជៀស​មិន​ផុត​ពី​ការ​ធ្លាក់​ទឹក​ចិត្ត ស្គម​ស្គាំង​រីងរៃ​ឡើយ។ យ៉ាងណាក្ដី​ សម្រាប់​សិល្បករ​បទ​ពិសោធន៍​យូរ​ឆ្នាំ Song Hye Kyo និង Yang Mi គឺ​បែង​ចែក​រឿង​ឯកជន និង​ការងារ​បាន​យ៉ាង​ដាច់​ស្រឡះ។

ដោយ​ក្រោយ​ពេល​បរាជ័យ​ស្នេហា​រួច កំពូល​តារា​ទាំង​២​មិន​ត្រឹម​តែ​មិន​អាក្រក់​ជាង​មុន​នោះ​ឡើយ គឺ​ថែម​ទាំង​សិចស៊ី និង​ស្អាត​ជាង​មុន​ដាច់។ ក្រោយ​ពេល​ឃើញ​ដូច​នេះ នារី​ដែល​បរាជ័យ​មង្គល​ដទៃ​ទៀត សូម​ធ្វើ​ចិត្ត​ឲ្យ​រឹង​មាំ ព្រោះ​ស្នេហា​ចប់ មិន​មែន​អ្វី​ៗ​ក៏​ដល់​ទី​បញ្ចប់​នោះ​ដែរ គឺ​អ្វី​ៗ​ត្រូវ​បន្ត​ទៅ​មុខ​ទៀត៕

ចុចអាន៖ ​​ ក្រោយ​លែង​លះ Song Joong Ki ធ្លាក់​កូដ Song Hye Kyo ឡើង​ថ្លៃ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម