• 2019-08-06 04:56:05
  • ជីវិតតារា

អស់ពី Jihyo ពេលនេះចេញដំណឹងថា Momo និង Heechul ក្រុម Super Junior ​មាន​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា

  • 2019-08-06 04:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Momo ក្រុម Twice និង Heechul ក្រុម Super Junior ត្រូវ​បាន​គេ​រាយការណ៍​មកថា​ បាន​ទាក់ទ​ង​គ្នា​មក​ជា​ប្រមាណ​ ២ ឆ្នាំ​មក​។ ក្រុម​ហ៊ុន​ផ្សព្វផ្សាយ​មួយ​បាន​ប្រាប់ថា ពួកគេ​ចាប់​ផ្ដើម​ស្គាល់​គ្នាតាម​រយៈ​កាល​ចូល​រួម​នូវ​កម្មវិធី​ផ្សេង​ៗជា​មួយ​ជាច្រើន​ ហើយ​យូរៗ​ទៅ​ក៏​មាន​អារម្មណ៍​ជាមួយ​គ្នា។

ដោយ​ឡែក​ នេះ​មិន​មែន​ជា​លើក​ទី ១ ទេដែល​មាន​ព័ត៌មាន​នេះ​លេច​ឡើង​។ អ្នក​គាំ​ទ្រពិត​ជា​ចង់​ឲ្យ​ពួក​គេទាំងពីរ​នាក់​ទាក់​ទង​គ្នា​ណាស់ ប៉ុន្តែ​វា​ហាក់បី​ដូច​ជា​ អ្នក​ទាំង​ពីរ​បាន​ត្រឹម​តែ​ជា សិស្ស​ច្បង សិស្ស​ប្អូន​ប៉ុណ្ណោះ​។

ភ្លាមៗ​នោះ​ផលិតកម្ម​យក្ស JYP Entertainment បាន​បដិសេធន៍​ចំពោះ​ដំណឹង​នេះ​តែ​ម្ដង ខណៈ​ដែល​ SM Entertainment កំពុង​តែ​ទាក់​ទង​ទៅ​ខាង​សាម៉ី​ខ្លួន​ផ្ទាល់​ដើម្បី​បញ្ជាក់​ពី​រឿង​នេះ៕ ​

ប្រភព៖ Allkpop | Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់