• 2019-08-06 08:04:39
  • ស្ទីលតារា

តារាម្នាក់​ត្រូវ​រង​ទុក្ខ​ដោយ​សារ​ព័ត៌មាន Jihyo និង CEO វ័យក្មេងស្រឡាញ់គ្នា

  • 2019-08-06 08:04:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Seulong សមាជិក 2AM ត្រូវ​បាន​អ្នក​គាំ​ទ្រ​និយាយ​ពាក្យ​មិន​ល្អ​ជា​ច្រើន​ដាក់​រូប​លោក ដោយ​សារ​តែ​ព័ត៌មាន​ទំនាក់​ទំនង​ស្នេហា​របស់ Jihyo និង Kang Daniel កាល​ពី​ម្សិល​មិញនេះ។

ដោយ​មាន​សារ​ព័ត៌​មាន​មួយ​បាន​ចុះ​​ផ្សាយ​ថា Seulong គឺ​ជា​មេ​អណ្ដើក​ឲ្យ​ពីរនាក់នេះបានស្គាល់គ្នា រហូត​ដល់​ក្លាយ​ជា​គូរស្នហ៍​ដែល​បាន​ទាក់​ទង​គ្នា​តាំង​ពី​ដើម​ឆ្នាំ​។ ជាមួយ​នឹង​ព័ត៌មាន​ដែល​ថា Seulong ពាក់​ព័ន្ធ​នឹង​ទំនាក់​ទំនង​គូរ​ស្នេហ៍​នោះ អ្នកគាំទ្រ​ក៏​ចាប់​ផ្ដើម​និយាយ​មិន​ល្អ​ទៅ​លើ​រូប​លោក ដោយ​ពួក​គេ​បាន​ចូល​ទៅ​សរសេរ​​នៅ​ក្នុង​ Instagram របស់​លោក​ផ្ទាល់​តែ​ម្ដង​ជាមួយ​នឹង​ពាក្យ​មិន​សមរម្យ​ជា​ច្រើន​។

យ៉ាង​ណា​ក្ដី អ្នក​គាំទ្រ​មួយ​ចំនួន​ធំ​នៅ​តែ​បន្ត​គាំទ្រ​ដល់​ពួក​គេ​ទាំងអស់​គ្នា និង​ចូល​រួម​អប​អរ​សាទរ​ដល់​ពួក​គេ​ថែម​ទៀត​ផង​។ Seulong និង Jihyo គឺ​ជា​សមាជិក​ដែល​បាន​ហាត់​រៀន​នៅ​ក្រោម​ផលិត​កម្ម​ JYP ជាមួយ​គ្នា ហើយ​ពួក​គេ​ទាំង​គេ​ទាំង​ពីរ​នាក់​បាន​ក្លាយ​ជា​មិត្ត​ល្អ​នឹង​គ្នា ខណៈ​ដែល​ Kang Daniel ជា​សមាជិក​របស់ Wanna One៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់