• 2019-08-06 09:51:16
  • ភាពយន្ត

“Nezha” ក្លាយជាគំនូរជីវចលរកលុយបានច្រើនជាងគេក្នុងប្រទេសចិន

  • 2019-08-06 09:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​បែប​គំនូរជីវចល​ "Nezha” បាន​សាង​ភាព​ភ្ញាក់ផ្អើល​មួយ​ក្នុង​ប្រទេស​ចិន ដោយ​ពេល​នេះ​វា​បាន​ក្លាយ​ជា​ភាពយន្ត​​គំនូរជីវចល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត ក្នុង​ទឹក​ដី​ប្រទេស​ចិន។

ក្រោយ​ចាក់​បញ្ចាំង​បាន​ចំនួន ២ សប្ដាហ៍ ភាពយន្ត​នេះ​អាច​រក​ចំណូល​បាន​រហូត​ដល់ ២,៤៥​ ពាន់​លាន​យ័ន ដែល​ស្មើ​ប្រមាណ ៣៤៨ លាន​ដុល្លារ។ ជា​មួយ​ចំណូល​នេះ អាច​ឲ្យ​វា​ដណ្ដើម​បាន​តំណែង​កំពូល​ពី​ភាពយន្ត "Zootopia” ដែល​ចាក់​បញ្ចាំង​កាល​ពី​ឆ្នាំ ២០១៦។ បន្ថែម​ពី​នេះ​វា​បាន​ក្លាយ​ជា​ភាពយន្ត​ចំណាត់​ថ្នាក់​លេខ ១០ រក​ចំណូល​បាន​ច្រើន​ជាង​គេ​បំផុត​ក្នុង​ប្រទេស​ចិន ឈរ​ពី​ក្រោយ​ភាពយន្ត "Hello Mr. Billionaire” ដែល​រក​ចំណូល​បាន​ ២,៥៥ ពាន់​លាន​យ័ន។

ខ្សែ​ភាពយន្ត​នេះ​និយាយ​អំពី​តួ​អង្គ​សំខាន់​ម្នាក់​ឈ្មោះ "Nezha” ដែល​ជា​​អាទិទេព​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប​ ដែល​មាន​​បាន​​ល្បី​ឈ្មោះ​តាម​រយៈ​សៀវភៅ​រឿង​ព្រេង​​ "The Creation of the Gods” ដែល​​ចេញ​ផ្សាយ​កាល​ពី​ទសវត្ស​ទី ១៦៕​

ចុចអាន៖

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទពេញនិយម