- 2019-08-07 02:31:29
- ចម្រៀង
"សង្សារមួយខែពីរខែ" ខ្លាំងប៉ុណ្ណឹង នៅមិនទាន់អាចបំបែកកំណត់ត្រាចម្រៀង១បទក្រោមដំបូលហង្សមាសដូចគ្នា
- 2019-08-07 02:31:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"សង្សារមួយខែពីរខែ" ខ្លាំងប៉ុណ្ណឹង នៅមិនទាន់អាចបំបែកកំណត់ត្រាចម្រៀង១បទក្រោមដំបូលហង្សមាសដូចគ្នា
ចន្លោះមិនឃើញ
បទចម្រៀងមនោសញ្ចេតនា "សង្សារមួយខែពីរខែ" ច្រៀងដោយលោក ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកជាបទដ៏ខ្លាំងមួយដែលអាចទាញយកការគាំទ្រយ៉ាងច្រើនសម្បើមក្នុងចំណោមបទចម្រៀងក្នុងផលិតកម្ម ដែលគិតមកត្រឹមថ្ងៃនេះ មានអ្នកចូលទស្សនាជាង ៣១លានដងហើយ ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់បំបែកកំណត់ត្រាបទចម្រៀង១បទក្នុងគ្រួសារហង្សមាសទាំងមូលនៅឡើយ។
ចម្រៀងមួយបទក្នុងដំបូលហង្សមាស ដែលបាន និងកំពុងឈរលើ ព្រាប សុវត្ថិ នោះ ជាវីដេអូចម្រៀងរបស់តារាចម្រៀងតូចល្អិត ពេជ្រ ថៃ ដែលបានឈានជើងដំបូងឡើងឆាករបស់ហង្សមាសច្រៀងបទ "បាត់ដំបងបណ្ដូលចិត្ត" ក្នុងកម្មវិធី "The Voice Kids Cambodia" កាលពីឆ្នាំ ២០១៧។ ពេជ្រ ថៃ បានបង្ហាញខ្លួនជាមួយនឹងការចាប់អារម្មណ៍ខ្លាំងជាមួយទេពកោសល្យនៃការប្រើវោហាសព្ទក្រមិចក្រមើម និងកំប្លុកកំប្លែងនាពេលនោះ មុនពេលគេ បង្ហើរសំនៀងក្នុងបទរបស់អធិរាជសំឡេងមាសខាងលើ។
រយៈពេលប្រមាណ២ឆ្នាំបង្ហោះនៅលើយូធូប វីដេអូចម្រៀងមួយនេះ ទទួលបានអ្នកចូលទស្សនាជាង ៤៣លានដង គឺច្រើនជាង ១០លានដងធៀបនឹងវីដេអូចម្រៀង "សង្សារមួយខែពីរខែ" របស់លោក ព្រាប សុវត្ថិ។ នេះដោយនិយាយជារួម តែបើនិយាយដោយឡែក បទលោក ព្រាប សុវត្ថិ ទើបតែបង្ហោះនៅយូធូបបានរយៈពេល ៨ខែប៉ុណ្ណោះ។ ដូច្នេះ រង់ចាំតាមដានទាំងអស់គ្នាថា ១៤ខែនៅសល់ បទរបស់កំពូលតារាចម្រៀងរូបនេះ អាចឡើងមកដល់កម្រិតទស្សនាវីដេអូចម្រៀងរបស់ ពេជ្រ ថៃ គិតត្រឹមថ្ងៃនេះឬអត់។